
ប្រជាពលរដ្ឋបង្ហាញការពេញចិត្តចំពោះការផ្ដល់សេវារបស់រដ្ឋបាលសង្កាត់សាលាកំរើក ខណៈអាជ្ញាធរបាននិងកំពុងជំរុញការផ្ដល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព
រដ្ឋបាលសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាសាធារណ ឱ្យឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដូចជាសេវាអត្រានុកូលដ្ឋាន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការងារសង្គមកិច្ច ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការងារបរិស្ថាន និងអន្តរវិស័យជាដើម។










