ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវអមដោយការធានាសុវត្ថិភាព និងការការពារកុមារពីគ្រប់រូបភាពនៃការកេងប្រវ័ញ្ច
ថ្លែងក្នុងសិក្ខាសាលាស្ដីពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយជ័យភាព មិនត្រឹមតែផ្ដោតលើកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថាកុមារទាំងអស់ ទទួលបានការការពារនិងសុវត្ថិភាព រស់នៅក្នុងបរិយាកាស ដែលគ្មានការកេងប្រវ័ញ្ច ការរំលោភបំពានគ្រប់រូបភាព។


ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ណែនាំឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវយកចិត្តទុកដាក់លើគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ
ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអគ្គនាយកថ្មី នៃរដ្ឋាករទឹកស្វយ័តសៀមរាប នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឱ្យអគ្គនាយកថ្មីនៃរដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវពង្រឹងការងារគ្រប់គ្រង និងធានាការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងគោលនយោបាយរាជរដ្ឋាភិបាល។


ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក បើកវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់របស់ពលរដ្ឋ មកដោះស្រាយ
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំបើកវេទិកាសាធារណៈដើម្បីប្រមូលរាល់បញ្ហាប្រឈម និងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកពិភាក្សា និងដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រជាពលរដ្ឋអាចទទួលយកបាន។


ព័ត៌មានជាតិ
ឧត្ដមសេនីយ៍ទោ ហួត សុធី៖ ពលរដ្ឋចំណាកស្រុកកំពុងស្នាក់នៅខេត្តសៀមរាប អាចមកធ្វើអត្តសញ្ញាណប័ណ្ណបាន ដោយពុំចាំចាច់ទៅស្រុកកំណើត
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានបញ្ជាក់ថា ប្រជាពលរដ្ឋចំណាកស្រុកដែលកំពុងរស់នៅ ប្រកបមុខរបរ ឬសិក្សានៅក្នុងខេត្តសៀមរាប តែមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តផ្សេង អាចមកស្នើសុំធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បាននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ស្រុកកំណើតឡើយ។


ព័ត៌មានជាតិ
ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១២ នឹងរៀបចំឡើងនៅខេត្តសៀមរាប នាពាក់កណ្ដាលខែសីហានេះ
ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ឆ្នាំទី១២ នឹងរៀបចំឡើងនៅខេត្តសៀមរាប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទេសចរណ៍បៃតង និង រៃអង្គាសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប គ្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបសំណាកតំណាងមិត្តភាព «សៀមរាប-ស៊ូវ៉ុន» ដើម្បីរំលឹកពីចំណងមិត្តភាពកម្ពុជា-កូរ៉េ
អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបតំណាងមិត្តភាពរវាងខេត្តសៀមរាប ប្រទេសកម្ពុជា និងទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េ ក្នុងន័យដើម្បីពង្រឹងចំណងមិត្តភាព និងដោះស្រាយបញ្ហាចរាចរណ៍នៅតំបន់នោះ។


ព័ត៌មានជាតិ
ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់ខេត្ត ក្រុងស្រុក និងឃុំសង្កាត់ នៃខេត្តសៀមរាប
នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប មានរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ខេត្ត ក្រុងស្រុក និងសាខាសមាគមតាមបណ្ដាឃុំសង្កាត់ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគម ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធទូទាំងខេត្តសៀមរាបជាច្រើនរូប។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តសៀមរាប អំពាវនាវដល់យុវជន និងគ្រឹះស្ថានសិក្សា ឱ្យបង្កើនការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវក្នុងការប្រើប្រាស់បណ្តាញសង្គម
ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានអំពាវនាវយ៉ាងទទូចដល់សិស្សានុសិស្ស និងយុវជនជំនាន់ថ្មី ដែលជាទំពាំងស្នងឫស្សី និងជាឆ្អឹងខ្នងនៃអនាគតប្រទេសជាតិ ត្រូវបង្កើនការយល់ដឹង និងការទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាបណ្ដាញទំនាក់ទំនងសង្គម ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានណាមួយ។


ព័ត៌មានជាតិ
សិក្ខាសាលាចែករំលែកបទពិសោធរវាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស
នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធរវាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.), ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងតំណាងអន្តរក្រសួង ស្ថាប័ន, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ លោក លោកស្រី ជាប្រធាន អនុប្រធាន និងបងប្អូនសមាជិក សមាជិកា សហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដែលធ្វើដំ


ព័ត៌មានជាតិ
សំណង់ផ្ទះគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិដូនទាវ ខេត្តសៀមរាប ត្រូវបានក្រុមការងារខេត្តសហការជាមួយអាជ្ញាធរជាតិអប្សរាចុះផ្អាកការសាងសង់
ទីតាំងការដ្ឋានសាងសង់ផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ត្រូវបានក្រុមការងារខេត្តស្រុក សហការជាមួយអាជ្ញាធរជាតិអប្សរាចុះពិនិត្យ ឃើញថាពុំមានច្បាប់អនុញ្ញាតសាងសង់ពីអាជ្ញាធរពាក់ព័ន្ធ ហើយត្រូវបានក្រុមការងារចម្រុះចុះផ្អាកការសាងសង់ភ្លាមៗនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។


ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រួលនីតិវិធីបន្តសុពលភាពអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋចំណាកស្រុក មិនចាំបាច់ត្រឡប់ទៅស្រុកកំណើត
ក្នុងគោលបំណងបង្ខិតសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយលើការធ្វើដំណើរ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានណែនាំអំពីនីតិវិធីថ្មីដ៏ងាយស្រួល ក្នុងការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ បំពេញការងារ ឬសិក្សាឆ្ងាយពីស្រុកកំណើត។


ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍៖ គម្រោងបង្កើត “មជ្ឈមណ្ឌលសៀវភៅកម្ពុជា” គឺជាការបើកទំព័រថ្មីនៃការទូតវប្បធម៌រវាងកម្ពុជា និងប៊ុលហ្គារី
ក្នុងក្របខណ្ឌនៃការពង្រឹងការទូតវប្បធម៌ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានអញ្ជើញជួបពិភាក្សាការងារជាមួយ Assoc. Prof. Kalina Ivanova អគ្គនាយកនៃ National Library of Bulgaria “St. St. Cyril and Methodius” ដើម្បីពិភាក្សាអំពីការបង្កើត «មជ្ឈមណ្ឌលសៀវភៅកម្ពុជា» (Cambodia Book Corner) នៅក្នុងបណ្ណាល័យជាតិប៊ុលហ្គារី។


ព័ត៌មានជាតិ
ក្ដីកង្វល់ និងសំណូមពររបស់ពលរដ្ឋក្នុងមូលដ្ឋានឃុំស្លែងស្ពាន ស្រុកស្រីស្នំ ត្រូវបានលើកយកមកពិភាក្សាដោះស្រាយក្នុងវេទិកាសាធារណៈ
ក្ដីកង្វល់ និងសំណូមពររបស់ពលរដ្ឋពាក់ព័ន្ធនឹងវិស័យអប់រំ វិស័យអភិវឌ្ឍន៍ជនបទ វិស័យសន្តិសុខសណ្ដាប់ធ្នាប់ និងវិស័យដីធ្លី ក្នុងឃុំស្លែងស្ពាន ក្នុងស្រុកស្រីស្នំ ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយជូនពលរដ្ឋ ក្នុងវេទិកាសាធារណៈ ស្ដីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

