
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍៖ គម្រោងបង្កើត “មជ្ឈមណ្ឌលសៀវភៅកម្ពុជា” គឺជាការបើកទំព័រថ្មីនៃការទូតវប្បធម៌រវាងកម្ពុជា និងប៊ុលហ្គារី
ក្នុងក្របខណ្ឌនៃការពង្រឹងការទូតវប្បធម៌ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានអញ្ជើញជួបពិភាក្សាការងារជាមួយ Assoc. Prof. Kalina Ivanova អគ្គនាយកនៃ National Library of Bulgaria “St. St. Cyril and Methodius” ដើម្បីពិភាក្សាអំពីការបង្កើត «មជ្ឈមណ្ឌលសៀវភៅកម្ពុជា» (Cambodia Book Corner) នៅក្នុងបណ្ណាល័យជាតិប៊ុលហ្គារី។








