ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ក្នុងស្រុកពួក
ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ក្នុងស្រុកពួក
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានចាត់លោក ស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ស្រុកពួក ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និង ស.ស.យ.ក. នាំយកថវិកាសរុបចំនួន ១៦,០០០,០០០រៀល របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ នៅក្នុងស្រុកពួក ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ពិធីបើក​សិក្ខាសាលា​ស្តីពី “ការពង្រឹងសមត្ថភាពរៀបចំស្រុកបន្ទាយស្រីជាទីក្រុងទេសចរណ៍​ទេសចរណ៍គ្មានផ្សែងបារី”
ព័ត៌មានជាតិ
ពិធីបើក​សិក្ខាសាលា​ស្តីពី “ការពង្រឹងសមត្ថភាពរៀបចំស្រុកបន្ទាយស្រីជាទីក្រុងទេសចរណ៍​ទេសចរណ៍គ្មានផ្សែងបារី”
នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជាមួយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារបរិស្ថានគ្មានផ្សែងបារី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ អញ្ជើញជាអធិបតីក្នុងពិធីបើក​សិក្ខាសាលា​ស្តីពី “ការពង្រឹងសមត្ថភាពរៀបចំស្រុកបន្ទាយស្រីជាទីក្រុងទេសចរណ៍​ទេសចរណ៍គ្មានផ្សែងបារី” ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលស្រុកបន្ទាយស្រី រដ្ឋបាលឃុំទាំង៥ ការិយាល័យចំណុះស្រុក អធិការដ្ឋាននគរបាលស្រុក នាយប៉ុស្តិ៍ និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍សរុបប្រមាណ១០០នាក់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ពលរដ្ឋក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង នឹងទទួលបានផ្លូវបេតុងអាមេ១ខ្សែ ក្រោយរដ្ឋបាលឃុំប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ
ព័ត៌មានជាតិ
ពលរដ្ឋក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង នឹងទទួលបានផ្លូវបេតុងអាមេ១ខ្សែ ក្រោយរដ្ឋបាលឃុំប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ
ពលរដ្ឋនៅក្នុងភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងទទួលបានសមិទ្ធផលផ្លូវបេតុងអាមេមួយខ្សែ ក្រោយរដ្ឋបាលឃុំកណ្ដែក ប្រកាសបញ្ចប់ការដេញថ្លៃសាងសង់ដោយជោគជ័យ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈកម្មាធិការលទ្ធកម្មឃុំ មន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្ត មន្ត្រីសាលាស្រុក ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មានជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តតៃវ៉ាន់ បន្តចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ និងស្រុកពួក
ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តតៃវ៉ាន់ បន្តចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ និងស្រុកពួក
រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ តាមរយៈអង្គការក្លិប Rotary Angkor បានបន្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំចាន់សរ ស្រុកសូទ្រនិគម ឃុំរើល ស្រុកពួក និងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលខ្វះខាត រួមនិងបានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនផងដែរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប៖ ការរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាត គឺដើម្បីធានាឱ្យការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ការរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាត គឺដើម្បីធានាឱ្យការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព
អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា ការរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាត ដែលមានចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ខេត្តនាពេលអនាគត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បន្តបណ្ដុះបណ្ដាលមូលដ្ឋាន និងរៀបចំពិធីបំពាក់កន្សែងជូន យុវជនកាកបាទក្រហមកម្ពុជា
ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បន្តបណ្ដុះបណ្ដាលមូលដ្ឋាន និងរៀបចំពិធីបំពាក់កន្សែងជូន យុវជនកាកបាទក្រហមកម្ពុជា
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយអនុសាខាស្រុកពួក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋាន និងរៀបចំពិធីបំពាក់កន្សែងជូន យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៨៤នាក់ មកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក វិទ្យាល័យអធិបតី និងវិទ្យាល័យរើល ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា នៅសាលប្រជុំសាលាស្រុកពួក។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អត្ថន័យនៃការអប់រំ គឺជាទ្រព្យដែលមិនអាចបាត់បង់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ
ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អត្ថន័យនៃការអប់រំ គឺជាទ្រព្យដែលមិនអាចបាត់បង់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អត្ថន័យនៃការអប់រំ គឺជាទ្រព្យដែលមិនអាចបាត់បង់បាន ហើយសមិទ្ធផលនាថ្ងៃនេះជាផ្លែផ្ការួមគ្នា ដែលឆ្លុះបញ្ចាំងពីការកើនឡើងនូវធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ សម្រាប់ជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព ក៏ដូចជាបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទសាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្នុងឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសជលផលជាង ១១០ករណី ក្នុងភូមិសាស្ត្រខេត្តសៀមរាប
ព័ត៌មានជាតិ
ក្នុងឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសជលផលជាង ១១០ករណី ក្នុងភូមិសាស្ត្រខេត្តសៀមរាប
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ ក្រុមការងារជំនាញបានសហការគ្នាយ៉ាងសកម្ម ជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលចំនួន ១៧ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សរុបបានចំនួន ១១៧ករណី ដែលចំនួននេះកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សហគមន៍អភិវឌ្ឍន៍កសិកម្មប្រាំបួននាងនួនចាន់ស កំពុងក្លាយជាចំណែកបង្កើតប្រាក់ចំណូលដល់កសិករ កាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន
ព័ត៌មានជាតិ
សហគមន៍អភិវឌ្ឍន៍កសិកម្មប្រាំបួននាងនួនចាន់ស កំពុងក្លាយជាចំណែកបង្កើតប្រាក់ចំណូលដល់កសិករ កាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន
ចាប់ផ្ដើមតាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្នមានរយៈពេល ១៤ឆ្នាំ “សហគមន៍អភិវឌ្ឍន៍កសិកម្មប្រាំបួននាងនួនចាន់ស” ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យប្រជាពលរដ្ឋជាសមាជិក មានមុខរបរ និងរកប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បីលើកកម្ពស់ជីវភាព ក៏ដូចជាចូលរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុកទៅក្រៅប្រទេសដោយប្រថុយប្រថាន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ ក្នុងសង្កាត់ក្របីរៀល ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ ក្នុងសង្កាត់ក្របីរៀល ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សូ សុភ័ក្រ្ត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារមនុស្សធម៌ សម្ដេចតេជោ និងសម្ដេចធិបតី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ៣០០គ្រួសារ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ដោយមានការចូលរួមពី លោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុង។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
JICA ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមការវាយតម្លៃខ្ពស់លើកម្ពស់ការអភិវឌ្ឍរបស់ខេត្ត
ព័ត៌មានជាតិ
JICA ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមការវាយតម្លៃខ្ពស់លើកម្ពស់ការអភិវឌ្ឍរបស់ខេត្ត
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់យ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍ និងភាពរីកចម្រើនជាលំដាប់របស់ខេត្តសៀមរាប ព្រមទាំងបានប្រកាសពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរដ្ឋបាលខេត្តឱ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលអនាគត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
គម្រោងសាងសង់ផ្លូវបេតុង ២ខ្សែ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃដោយជោគជ័យ
ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវបេតុង ២ខ្សែ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃដោយជោគជ័យ
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការលទ្ធកម្មសង្កាត់សៀមរាប ក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ ដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្ត អាជ្ញាធរក្រុង គណៈកម្មាធិការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មាន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប៖ វិស័យកសិកម្មក្នុងខេត្តសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខណៈការដាំដុះស្រូវ និងដំណាំសក្ដានុពលមានកំណើនគួរឱ្យកត់សម្គាល់
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ វិស័យកសិកម្មក្នុងខេត្តសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខណៈការដាំដុះស្រូវ និងដំណាំសក្ដានុពលមានកំណើនគួរឱ្យកត់សម្គាល់
អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យកសិកម្មក្នុងខេត្ត នៅតែរក្សាបាននូវសក្ដានុពលខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈផ្ទៃដីបង្កបង្កើនផលស្រូវសរុបសម្រេចបានចំនួន ១៩៧ ៨៩៩ ហិកតា ស្មើនឹង ៨៥,៥% នៃផែនការសរុប ២៣១ ៤៧០ ហិកតា។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត