
ប្រជាពលរដ្ឋក្នុងសង្កាត់ស្លក្រាម នឹងកាន់តែមានភាពងាយស្រួល ក្រោយទទួលបាននូវសមិទ្ធផលផ្លូវបេតុងមួយខ្សែ ពីគម្រោងមូលនិធិសង្កាត់
ប្រជាពលរដ្ឋរស់នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នឹងកាន់តែមានភាពងាយស្រួល ក្រោយអាជ្ញាធរសង្កាត់បានធ្វើការសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែងជាង ៣០០ម៉ែត្រ ដើម្បីស្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយនូវទឹកជំនន់ជន់លិចលំនៅឋានរបស់ពួកគាត់។










