ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ឯកឧត្ដម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងផ្សព្វផ្សាយព័ត៌មានឱ្យទាន់ពេលវេលា
នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប ដោយបានសង្កត់ធ្ងន់លើការលើកកម្ពស់សមត្ថភាពផ្នែកឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មានសម័យទំនើប។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធពន្លឿនការស្ដារអូរដើម្បីរំដោះទឹក កុំឱ្យជន់លិចនៅលើផ្លូវជាតិលេខ៦ កែងផ្លូវហាយវេ
ក្នុងឱកាសដឹកនាំប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាទឹកជន់លិច ក្នុងភូមិសាស្ដ្រស្រុកប្រាសាទបាគង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តពន្លឿនការស្ដារប្រឡាយ ស្ដារអូរ និងបើកមុខទឹក ដើម្បីធ្វើការរំដោះទឹកកុំឱ្យមានការនៅលើផ្លូវជាតិលេខ៦ ត្រង់ផ្លូវកែងហាយវេ ដែលជាការងារអាទិភាពចំពោះមុខ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់អ្នកដំណើរ កុំឱ្យមានការលិចលង់ នៅពេលមានទឹកភ្លៀងធ្លាក់។


ព័ត៌មានជាតិ
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំខ្នារសណ្ដាយ ទទួលបានអំណោយពីក្រុមការងារថ្នាក់ជាតិចុះជួយឃុំ
បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥៥គ្រួសារ រស់នៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពី ឯកឧត្តម ហេង ធូរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារសណ្ដាយ តាមរយៈក្រុមការងារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ក្នុងបរិបទនៃគ្រោះធម្មជាតិនេះ។


ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំថ្នាក់ដឹកនាំខេត្ត អញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តពោធិលង្កា ក្រុងសៀមរាប
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការសាលាខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅទីវត្តពោធិលង្កា សង្កាត់ស្លក្រាម ក្រុងសៀមរាប។


ព័ត៌មានជាតិ
មហោស្រពភាពយន្តជប៉ុនលើកទី១២ នៅខេត្តសៀមរាប នឹងបើកឱ្យចូលទស្សនាដោយសេរីរយៈពេល ៤ថ្ងៃ ជាមួយភាពយន្តចំនួន ១១រឿង
ខ្សែភាពយន្តចំនួន១១រឿង នឹងត្រូវចាក់បញ្ចាំងឱ្យសាធារណៈជនក្នុងខេត្តសៀមរាប ចូលទស្សនាដោយសេរី រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែតុលា ឆ្នាំ២០២៦ នៅរោងកុន លេជេន សៀមរាប អបអរមហោស្រពភាពយន្តជប៉ុនលើកទី១២ នៅខេត្តសៀមរាប ឆ្នាំ២០២៦នេះ។


ព័ត៌មានជាតិ
ផ្លូវកៅស៊ូ DBST ប្រវែងជាង ១០គីឡូម៉ែត្រ ភ្ជាប់ពីស្រុកសូទ្រនិគម ទៅស្រុកប្រាសាទបាគង សម្រេចការសាងសង់បានជាង ៨៥ភាគរយហើយ
គិតត្រឹមដើមខែតុលានេះ គម្រោងស្ថាបនាផ្លូវខេត្តក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានប្រវែងជាង ១០គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណជាង ៨៥ភាគរយហើយ និងគ្រោងនឹងបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខ ដែលផ្លូវមួយខ្សែនេះដើរតួនាទីយ៉ាងសំខាន់ ជាកំណាត់ផ្លូវស្របនឹងផ្លូវជាតិលេខ៦ ភ្ជាប់ពីឃុំខ្ចាស់ ស្រុកសូទ្រនិគម ទៅឃុំមានជ័យ ស្រុកប្រាសាទបាគង ដោយជួយសម្រួលដល់ការតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិចូលទៅកាន់តំបន់កំពង់ភ្លុក និងជាផ្លូវវាងបណ្ដោះអាសន្នពេលមានការកកស្ទះ។


ព័ត៌មានជាតិ
រដ្ឋបាលខេត្ដសៀមរាប បន្ដចូលរួមជាមួយប្រជាពលរដ្ឋ កាន់បិណ្ឌវេនទី៦ នៅវត្តពោធិ៍លង្កា ក្រុងសៀមរាប
នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាប លោក ឌី រ៉ាដូ និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដ ព្រមទាំងមន្រ្ដីរាជការចំណុះរដ្ឋបាលខេត្ដ មន្រ្ដីរាជការទូទាំងខេត្ដសៀមរាប បានចូលរួមជាមួយពុទ្ធបរិស័ទកាន់បិណ្ឌវេនទី៦ ក្នុងវត្ដពោធិ៍លង្កា ក្រុងសៀមរាប ខេត្ដសៀមរាប។


ព័ត៌មានជាតិ
មជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្លាយជាទីទុកចិត្តរបស់អ្នកជំងឺ ជាមួយបច្ចេកវិទ្យាទំនើប និងក្រុមគ្រូពេទ្យឯកទេសជំនាញ
មជ្ឈមណ្ឌលបេះដូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បាននិងកំពុងក្លាយជាទីពឹង និងផ្ដល់ជំនឿទុកចិត្តយ៉ាងខ្លាំងដល់អ្នកជំងឺ តាមរយៈការបំពាក់នូវគ្រឿងបរិក្ខារបច្ចេកទេសពេទ្យទំនើបៗ រួមជាមួយក្រុមគ្រូពេទ្យឯកទេសជំនាញច្បាស់លាស់ ដោយជួយសង្គ្រោះអាយុជីវិត និងកាត់បន្ថយពិការភាពជូនប្រជាពលរដ្ឋក្នុងខេត្ត និងបណ្ដាខេត្តជុំវិញ ដោយមិនចាំបាច់ធ្វើដំណើរទៅព្យាបាលដល់រាជធានីភ្នំពេញឡើយ។


ព័ត៌មានជាតិ
ក្រុមហ៊ុន សែន គីរី អេកូផាក អនុវត្តជំហានទី១ តាមកិច្ចសន្យាជាមួយតំណាងប្រជាពលរដ្ឋ ធ្វើការជួសជុល និងចាក់កិនលុបជង្ហុកផ្លូវដែលខូចខាត ចេញពីតំបន់ឃ្លាំងទឹកទំនប់៧៨
នៅថ្ងៃទី៣០ ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន សែន គីរី អេកូផាក បានអនុវត្តជួសជុល និងចាក់លុបជង្ហុកកែសម្រួលផ្លូវដែលខូចខាត នៅចំណុចភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ចេញពីការដ្ឋានឃ្លាំងទឹកទំនប់៧៨ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបណ្តោះអាសន្ន មុនពិធីបុណភ្ជុំបិណ្ឌ ព្រោះអំឡុងពេលនេះ អាកាសធាតុមិនសូវល្អភ្លៀងធ្លាក់ មិនអាចជួសជុល កែលម្អរផ្លូវតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់គ្រងទ្វារទឹក “ទំនប់ម្កាក់” ដោយប្រុងប្រយ័ត្នចៀសវាងការបើកគំហុកនាំឱ្យលិចលង់
ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកជីក្រែង កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេស និងវិធានការគ្រប់គ្រងប្រព័ន្ធទឹក ដោយបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ពិនិត្យ និងគ្រប់គ្រងការបិទបើកទ្វារទឹកទំនប់ម្កាក់ ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ជួបពិភាក្សាជាមួយអ្នកពាក់ព័ន្ធ សម្រាប់យុទ្ធនាការទិវាអន្តរជាតិក្មេងស្រី ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា»
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានជួបប្រជុំពិភាក្សាជាមួយអ្នកពាក់ព័ន្ធ សម្រាប់ត្រៀមរៀបចំយុទ្ធនាការទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព មន្ត្រីជំនាញ និងអង្គការសង្គមស៊ីវិល។


ព័ត៌មានជាតិ
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប អញ្ជើញសមាជិកសមាជិកា ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្ដប្រាសាទគោកចក ក្រុងសៀមរាប
នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដ បានដឹកនាំ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ដ រួមទាំងមន្រ្ដីរាជការចំណុះរដ្ឋបាលខេត្ត តំណាងមន្ទីរអង្គភាព បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្ដប្រាសាទគោកចក ក្រុង និងខេត្ដសៀមរាប។


ព័ត៌មានជាតិ
សមាគមទេសចរណ៍ខេត្តសៀមរាប ស្នើឱ្យបង្កើនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារម៉ាឡេស៊ី ដើម្បីទាក់ទាញភ្ញៀវឱ្យកាន់តែច្រើន
ក្នុងជំនួបទ្វេភាគី ឬ B2B ដើម្បីផ្លាស់ប្ដូរ និងផ្សព្វផ្សាយវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី នៅខេត្តសៀមរាប នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ លោក ម៉ៅ សាវ៉ាត ប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប បានជំរុញឱ្យមានការពង្រីកសកម្មភាពផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ស្របពេលដែលម៉ាឡេស៊ី កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទៅកម្សាន្ត និងទេសចរណ៍សុខភាព។

