ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ឯកសារក្បាលដីក្នុងភូមិចំនួន៦ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ និងស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីចំនួន ៥ ៩១២ ក្បាលដី ក្នុងភូមិបឹង ភូមិក្រសំាង ភូមិវាល ភូមិជ្រាវ ភូមិបុស្សក្រឡាញ់ និងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាឆទានភូមិវាល។


ព័ត៌មានជាតិ
ប្រពៃណី តាមទឹកក្រោយចេញព្រះវស្សា ជាទំនៀមអ្នកប៉ែកខាងក្រោមក្រុងសៀមរាប ប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃ
ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ដែលជាពិធីប្រពៃណីមួយរបស់ប្រជាពលរដ្ឋអ្នកប៉ែកខាងក្រោមក្រុងសៀមរាប ក្នុងសង្កាត់សៀមរាប និងសង្កាត់ចុងឃ្នាស់ តែងតែបន្តមកជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលចេញព្រះវស្សា និងក្រោយពេលចេញវស្សា។


ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះស្ដាប់ក្ដីកង្វល់ និងដោះស្រាយបញ្ហាប្រឈម របស់ពលរដ្ឋក្នុងស្រុកពួក ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរឡើង
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្ដាប់ក្ដីកង្វល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពួក ខេត្តសៀមរាប ជំរុញការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។


ព័ត៌មានជាតិ
ផ្លូវ១ខ្សែក្នុងក្រុងសៀមរាប ដែលបិទខ្ទប់ ៣០ឆ្នាំមកហើយ ត្រូវបានបើកចរាចរឡើងវិញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ និងចរាចរក្នុងក្រុង ខណៈមានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់
ក្នុងន័យរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងចរាចរក្នុងក្រុងសៀមរាប ផ្លូវ១ខ្សែដែលស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបិទខ្ទប់ និងសង់សំណង់រំលោភអស់រយៈពេលប្រមាណ ៣០ឆ្នាំកន្លងមក ត្រូវបានសម្របសម្រួលបើកចរាចរឡើងវិញ ក្រោមកិច្ចដឹកនាំចុះពិនិត្យ និងបើកការដ្ឋានសាងសង់ទំលាយផ្លូវ របស់ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ប្រាក់ សោភ័ណ និង អ្នកឧកញ៉ា សៀង ណាំ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខណៈ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏បានបង្ហាញការគាំទ្រ និងចូលរួមបើកផ្លូវនេះ ផងដែរ។


ព័ត៌មានជាតិ
វត្តដំណាក់ ក្រុងសៀមរាប ទទួលអង្គកឋិនទានសាមគ្គី ដើម្បីទ្រទ្រង់ការសិក្សារៀនសូត្រព្រះសង្ឃ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត
ក្រោមស្មារតីសាមគ្គីភាព និងសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅ ពិធីបុណ្យកឋិនទានសាមគ្គីត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានៅទីអារាមវត្តដំណាក់ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ទ្រទ្រង់ការសិក្សារៀនសូត្រព្រះសង្ឃ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត ពិធីនេះប្រារព្ធធ្វើឡើងថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈការស្រុះស្រួលមូលមតិគ្នាដ៏ល្អប្រសើររវាងគណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត។


ព័ត៌មានជាតិ
ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តស្វាយរមៀត រួមសាមគ្គីគ្នាដង្ហែអង្គកឋិនទាន ប្រគេនព្រះសង្ឃ និងចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា
នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងសេចក្ដីសោមនស្សរីករាយ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត អាចារ្យ គណៈកម្មការវត្តស្វាយរមៀត និងសប្បុរសជនជិតឆ្ងាយ បានរួមសាមគ្គីគ្នារៀបចំពិធីដង្ហែអង្គកឋិនទាន ចូលកាន់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ដើម្បីវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសកន្លងមក ស្របតាមព្រះធម៌វិន័យ និងប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។


ព័ត៌មានជាតិ
វិទ្យាល័យដំដែក ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ យ៉ាងអធិកអធម ក្រោមបរិយាកាសពោរពេញដោយក្ដីសង្ឃឹម
សាលាវិទ្យាល័យដំដែក បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានការ អញ្ជើញចូលរួមពី លោក គឹម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម តំណាងមន្ទីរ អប់រំយុវជននិងកីឡាខេត្ត និងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិក្សានុសិស្សយ៉ាងច្រើនកុះករ។


ព័ត៌មានជាតិ
ឯកឧត្តម ស៊ាន សន់ និងមហាឧបាសិកា សឿ សៀម ដង្ហែអង្គកឋិនទាន និងព្រះត្រ័យបិដកប្រគេនព្រះសង្ឃនៅវត្តខ្នារក្រៅ ខេត្តសៀមរាប
ឯកឧត្តម ស៊ាន សន់ និងមហាឧបាសិកា សឿ សៀម ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នារៀបចំពិធីដង្ហែអង្គកឋិនទាន និងព្រះត្រ័យបិដកទៅកាន់វត្តខ្នារក្រៅ ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងគោលបំណងប្រគេនចីវរបរិក្ខារ និងទេយ្យទានជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ព្រមទាំងចូលរួមលើកស្ទួយ និងថែរក្សាប្រពៃណីព្រះពុទ្ធសាសនាខ្មែរ។


ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ជួបសំណេះសំណាលជាមួយយុវជនដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយយុវជន យុវនារី ដែលស្ម័គ្រចិត្ដចំនួន ៣០នាក់ នៅក្នុងស្រុកអង្គរធំ ដែលបានចូលបំពេញកាតព្វកិច្ចយោធាក្នុងឆ្នាំ២០២៦ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងលើកទឹកចិត្តដល់យុវជនដែលបានចូលរួមបំពេញកាតព្វកិច្ចយោធា ក្នុងការពង្រឹងខឿនការពារជាតិ។


ព័ត៌មានជាតិ
ឯកសារក្បាលដីក្នុងភូមិចំនួន២ នៃឃុំពោធិ៍ទ្រាយ ស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ឬស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦៦៣ ក្បាលដី ក្នុងភូមិពោធិ និងភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបរិវេណអនុវិទ្យាល័យពោធិ៍ទ្រាយ។


ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តសៀមរាប និងវិស័យឯកជន សហការរៀបចំសិក្ខាសាលាបច្ចេកទេស ដើម្បីលើកកម្ពស់ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យកសិកម្មជូនប្រជាកសិករ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយវិស័យឯកជន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពី «NPK កាម៉ៅ-បច្ចេកវិទ្យាប៉ូលីផូស្វាត សម្រាប់ការដាំដុះស្រូវនៅក្នុងខេត្តសៀមរាប» ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសថ្មីៗ ព្រមទាំងណែនាំអំពីការប្រើប្រាស់ជី និងបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ដើម្បីជួយឱ្យកសិករអាចអនុវត្តការដាំដុះប្រកបដោយប្រសិទ្ធភាព បង្កើនទិន្នផល និងលើកកម្ពស់គុណភាពផលិតផលកសិកម្ម។


ព័ត៌មានជាតិ
សិក្ខាកាមក្នុងខេត្តសៀមរាប ២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប
សិក្ខាកាមជាយុវជនចំនួន ២០០នាក់ នៅក្នុងខេត្តសៀមរាប បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច លើជំនាញចំនួន៤ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប (STC) ក្រោមការគាំទ្រសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីបង្រៀនស្របតាមស្ដង់ដារ “អាស៊ាន” មានរយៈពេល៤ខែ ដែលបានចាប់ផ្ដើមពីថ្ងៃទី១ ខែមីនា និងបិទបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។


ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ រៀបចំវេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៦ ២០២៦ នៅខេត្តសៀមរាប
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ បានរៀបចំវេទិកាផ្គូផ្គង ឱកាសការងារក្នុងវិស័យទេសចរណ៍ឆ្នាំ២០២៦ (Employment Matching Forum 2026) នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ក្រុងសៀមរាប ដោយវេទិកានេះ មានការចូលរួមពីក្រុមហ៊ុនប្រមាណ១០០ ផ្ដល់ឱកាសការងារប្រមាណ ៥ ០០០ កន្លែង សម្រាប់យុវជន និងអ្នកស្វែងរកការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

