ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យការដ្ឋានកសាងផ្លូវក្រាលកៅស៊ូ ១ខ្សែ មានប្រវែង ៨០០ម៉ែត្រ ភ្ជាប់ពីក្រោយមន្ទីរពេទ្យគន្ធបុប្ផា ដល់ផ្សារដើមក្រឡាញ់។
ផ្លូវកំពុងកសាងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងលោកអភិបាលក្រុង បានឯកភាពឱ្យកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ខេត្តសៀមរាប កសាងផ្លូវនេះឡើងវិញ តាមការស្នើសុំពីប្រជាពលរដ្ឋក្នុងសង្កាត់គោកចក ក្រុងសៀមរាប។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមប្រជុំពង្រឹងការផលិតវីដេអូ ស្ដីពីសមិទ្ធផល និង វិស័យអាទិភាព តាមប្រព័ន្ធអនឡាញZoom
នារសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦នេះ


សកម្មភាពថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
វិទ្យុជាតិកម្ពុជា៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទួន ថាវរៈ
រដ្ឋលេខាធិការដ្ឋានប្រចាំការក្រសួងផែនការ ដែលទទួលមរណភាពដោយរោគាពាធ


សកម្មភាពថ្នាក់ដឹកនាំ
ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមធនាគារដៃគូ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ "ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមធនាគារដៃគូ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
សកម្មភាពសកលដើម្បី ភពផែនដីត្រជាក់ជាងមុន
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំទិវាអូហ្សូនអន្តរជាតិ ១៦ កញ្ញា ២០២៦ ក្រោមប្រធានបទ «សកម្មភាពសកលដើម្បី ភពផែនដីត្រជាក់ជាងមុន» ក្រោមវត្តមាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក យុន លីនណេ អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាព និងយុវជនជាច្រើនរូប។
រូបភាព លោក ធន់ ពូថេ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រី្តក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត
បានអញ្ជើញចុះពិនិត្យមើលផ្លូវត្រៀមកសាងថ្មីចំនួន ២ខ្សែ ក្នុងក្រុងសៀមរាប ដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងខេត្តសៀមរាប។
ក្រុងសៀមរាប ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ប្រភព: រដ្ឋាបាលខេត្តសៀមរាប


សកម្មភាពថ្នាក់ដឹកនាំ
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្ត បានទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ដែលដឹកនាំដោយ លោក សុខ វិសិទ្ធ អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ។
ជំនួបនេះធ្វើឡើងដើម្បីពិភាក្សាការងារ និងបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងការគាំទ្រ និងអនុវត្តតាមរាល់ការណែនាំរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សំដៅរួមគ្នាលុបបំបាត់អំពើទារុណកម្ម អំពើឃោរឃៅ អមនុស្សធម៌ ឬការធ្វើទុក្ខបុកម្នេញផ្សេងៗ ឱ្យអស់ពីសង្គមជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋចំនួន៩គ្រួសារ ដែលរងផលប៉ះពាល់លើគម្រោងកែលម្អនិងស្តារស្ទឹងសៀមរាប ត្រូវបានរដ្ឋបាលខេត្តប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដេីម្បីប្រេីប្រាស់តាមតម្រូវការ
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ក្នុងការជួយសម្រាលទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៩គ្រួសារដែលរងផលប៉ះពាល់គម្រោងសាងសង់កែលម្អ និងស្តារស្ទឹងសៀមរាបកន្លងមក ដោយបានដោះស្រាយគោលនយោបាយដីដែលជាទ្រព្យសម្បត្តិរដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្ត និងរៀបចំនីតិវិធីចេញប្លង់កម្មសិទ្ធ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពនានាជុំវិញខេត្តសៀមរាប
នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពនានាជុំវិញខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក មន់ បូរិន មរណភាពដោយគោរាពាធ
នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអមដំណេីរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក មន់ បូរិន មន្ត្រីមន្ទីរសុខាភិបាលខេត្ត មរណភាពកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយរោគាពាធ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការណែនាំរបស់រាជរដ្ឋាភិបាលពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា និងពិនិត្យលើទិន្នន័យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកអង្គរធំ បើកកិច្ចប្រជុំស្តីពីការណែនាំរបស់រាជរដ្ឋាភិបាលពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា និងពិនិត្យលើទិន្នន័យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព ត្រឹមត្រូវ និងទាន់ពេលវេលា។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ក់ សីហា អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប សហការជាមួយអាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប សហការជាមួយអាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និង លោកស្រី រឿន គីណា អភិបាលរងស្រុកពួក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

