ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
ប្រាសាទបន្ទាយសំរែ
ប្រាសាទបន្ទាយសំរែ គឺជាប្រាសាទបុរាណមួយដែលស្ថិតនៅខាងកើតបារាយណ៍ខាងកើត ក្នុងខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងបន្តរហូតដល់ព្រះបាទយសោវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។


មាតិកា
ពន្លឺជីវិតថ្មីរបស់ស្ត្រីរងគ្រោះដោយសារគ្រាប់សំណល់ពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា!
សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ពីសុខភាព និងសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកពលរដ្ឋណាម្នាក់ចោលឡើយ។
នេះជាការលើកឡើងរបស់ អ្នកសី ហែម ស្រី ពលរដ្ឋមកពីសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោយរងគ្រោះដោយសារគ្រាប់សំណល់ពីសង្គ្រាមឈ្លានពីសំណាក់កងទ័ពថៃ លើទឹកដីកម្ពុជា។


មាតិកា
ទេសភាពធម្មជាតិខៀវស្រងាត់ ជុំវិញប្រាសាទអង្គរនារដូវវស្សា
សៀមរាបអង្គរ! ទឹកដីបេតិកភណ្ឌ និងវប្បធម៌ដ៏អស្ចារ្យ ដែលកំពុងតែលម្អខ្លួនដោយសម្រស់ធម្មជាតិពណ៌បៃតងខ្ចី ត្រជាក់ភ្នែក និងពោរពេញដោយភាពរស់រវើក ក្នុងរដូវកាលបៃតងស្រស់ត្រកាលបំផុតប្រចាំឆ្នាំ។


មាតិកា
Theam’s Gallery គឺជាវិចិត្រសាលសហសម័យនៅខេត្តសៀមរាប
ធាមស៍ហ្កែលឡឺរី Theam’s Gallery គឺជាវិចិត្រសាលសហសម័យនៅខេត្តសៀមរាប ដែលបង្ហាញពីការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងភាពបុរាណ និងទំនើប។
សម្រាប់ភ្ញៀវទេសចរ ដែលចង់ស្វែងរកបទពិសោធន៍ថ្មីៗក្រៅពីតំបន់ប្រាសាទអង្គរ កន្លែងនេះពិតជាគោលដៅមួយដែលមិនគួររំលង នៅលើទឹកដីខេត្តសៀមរាប។


មាតិកា
បរិយាកាសពេលល្ងាចដ៏ត្រជាក់ភ្នែកនៅប្រាសាទនាគព័ន្ធ ជាពេលវេលាដ៏ល្អសម្រាប់គយគន់ថ្ងៃរៀបលិច ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងដើរលំហែកាយអមជាមួយទេសភាពដ៏ស្រស់បំព្រង!
បរិយាកាសពេលល្ងាចដ៏ត្រជាក់ភ្នែកនៅប្រាសាទនាគព័ន្ធ ជាពេលវេលាដ៏ល្អសម្រាប់គយគន់ថ្ងៃរៀបលិច ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងដើរលំហែកាយអមជាមួយទេសភាពដ៏ស្រស់បំព្រង!
សូមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកាន់ទឹកដីសៀមរាបអង្គរ នារដូវកាលបៃតងនេះ


មាតិកា
ភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប បានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយ ដែលធ្វើអោយទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា
ភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប បានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយ ដែលធ្វើអោយទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា និងចង់សិក្សាស្វែងយល់ពីវប្បធម៌របស់ខ្មែរ ជាពិសេសបានចូលរួមអភិវឌ្ឍន៍នៅក្នុងភូមិ និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារនៅក្នុងសហគមន៍ផងដែរ
ផលិតដោយ ៖មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
សិក្ខាកាមដែលជាថ្នាក់ដឹកនាំមូលដ្ឋានបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងក្រុមការងារព័ត៌មាននៅក្នុងរដ្ឋបាលរបស់ខ្លួន
សិក្ខាកាមដែលជាថ្នាក់ដឹកនាំមូលដ្ឋានបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងក្រុមការងារព័ត៌មាននៅក្នុងរដ្ឋបាលរបស់ខ្លួន ដើម្បីផ្សព្វផ្សាយពីសមិទ្ធផល និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដើម្បីឆ្លុះបញ្ចាំងពីការរីកចម្រើនជាក់ស្តែង និងឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ក្រោយទទួលបានវគ្គបណ្តុះបណ្តាលស្តីពី"កិច្ចការព័ត៌មាន និងសាធារណមតិ"។


មាតិកា
ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន–កូរ៉េ” ដែលស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប
“ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន–កូរ៉េ” ដែលស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប
បើកដំណើរការជាររៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧៖០០ ព្រឹករហូតដល់ ៦៖០០ល្ងាច
សម្រាប់សំបុត្រចូលទស្សនាក្នុង១ នាក់តែ ២០០០រៀល
ពុកម៉ែបងប្អូនអាចទស្សនា៖
សួនផ្កា និងរុក្ខជាតិជាច្រើនប្រភេទ
ទេសភាពព្រៃធម្មជាតិ និងផ្លូវដើរកម្សាន្តស្ងប់ស្ងាត់
កន្លែងសិក្សាអំពីការអភិរក្សព្រៃឈើ និងសត្វព្រៃ
ផ្លូវជិះកង់ និងកន្លែងលំហែកម្សាន្តក្រៅអាគារ
កន្លែងសម្រាក និងសកម្មភាពជិតស្និទ្ធនឹងធម្មជាតិ


មាតិកា
សម្រស់ដ៏ល្អវិចិត្រនៃប្រាង្គប្រាសាទខ្មែរនាពេលរាត្រី កំពុងទាក់ចិត្តអ្នកទេសចរណ៍មកទស្សនាយ៉ាងច្រើនកុះករ។
សម្រស់ដ៏ល្អវិចិត្រនៃប្រាង្គប្រាសាទខ្មែរនាពេលរាត្រី កំពុងទាក់ចិត្តអ្នកទេសចរណ៍មកទស្សនាយ៉ាងច្រើនកុះករ។


មាតិកា
លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បង្ហាញពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាល ស្តីពី « កិច្ចការព័ត៌មាន និងសាធារណមតិ »ជូនដល់មន្រ្តីបង្គោលនៃមន្ទីរ -អង្គរភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បង្ហាញពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាល ស្តីពី « កិច្ចការព័ត៌មាន និងសាធារណមតិ »ជូនដល់មន្រ្តីបង្គោលនៃមន្ទីរ -អង្គរភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦


មាតិកា
អភិបាលរងខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខ្លួនឱ្យបានញឹកញាប់
អភិបាលរងខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខ្លួនឱ្យបានញឹកញាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងបានឃើញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការបម្រើសេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន


មាតិកា
លម៉ើសៀមរាបចាប់ផ្ដើមដល់រដូវប្រមូលផលហើយ!
លម៉ើ លោក ញូង សារិន ស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដាំលើផ្ទៃដីជាង ១ហិកតា ដាំដុះដោយប្រើប្រាស់ជីធម្មជាតិ មានរសជាតិផ្អែមឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាពអ្នកបរិភោគ បានចាប់ផ្ដើមប្រមូលផលហើយ ជាមួយតម្លៃសមរម្យ។
ចូលរួមគាំទ្រកសិផលខ្មែរយើងទាំងអស់គ្នា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងទទួលបាននូវអាហារដែលមានសុវត្ថិភាពខ្ពស់!


មាតិកា
សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានសមិទ្ធផលថ្មីផ្លូវបេតុងមួយខ្សែ
ប្រជាពលរដ្ឋក្នុងសង្កាត់ទឹកវិល ខេត្តសៀមរាប បានសម្តែងការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
តាមរយៈការដាក់ចេញនូវយុទ្ធនាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស ដូចជាការស្ថាបនាផ្លូវបេតុងថ្មី និងការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវ បានធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល មានសុវត្ថិភាព និងប្រកបដោយសោភ័ណភាពខ្ពស់។

