
ប្រជាពលរដ្ឋក្នុងសង្កាត់ស្លក្រាម សូមអរគុណឯកឧត្តមអភិបាលខេត្ត ដែលបានផ្ដល់ផ្លូវបេតុង ២ខ្សែ ជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ
ក្រោមការយកចិត្តទុកដាក់ ជួយសម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូន របស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានកសាងផ្លូវបេតុងថ្មីចំនួន ២ខ្សែ មានប្រវែងជាង ៣៩០ម៉ែត្រ ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលខេត្ត។









