ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
ម្ចាស់ជើងឯកការប្រកួតបាល់ទាត់ពានរង្វាន់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦ ក្រុមយុវជនសន្តិភាព ២៩ធ្នូ ក្រុងសៀមរាប បង្ហាញអារម្មណ៍សប្បាយរីករាយ និងអរគុណឯកឧត្តម ប្រាក់ សោភ័ណ ដែលបានបង្កើតកម្មវិធីនេះឡើង
ពានរង្វាន់មហាជន ខេត្តសៀមរាប ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្ត សហការជាមួយស.ស.យ.ក ខេត្តសៀមរាប ក្នុងគោលដៅដើម្បីលើកកម្ពស់វិស័យកីឡា ពិសេសជំរុញចរន្តសេដ្ឋកិច្ចខេត្ត ក្នុងរដូវកាលបៃតង។
«ព្រឹត្តិការណ៍នេះក៏លើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងខេត្ត តាមរយៈការបង្កើតកម្មវិធីទាក់ទាញថ្មីៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដ-១៩ និងបញ្ហាប្រឈមសេដ្ឋកិច្ចសកល ដោយបង្ហាញថាខេត្តសៀមរាប មានអ្វីលើសពីប្រាសាទ»។


មាតិកា
ស្មារតីយុវជនឌីជីថលឆ្លាតវៃ ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ
យុវវ័យទាំងអស់ ត្រូវរៀបចំខ្លួនឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ» និងជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ម្នាក់ដ៏សកម្ម ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ ដែលមិនត្រឹមតែបំពុលសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំផ្លាញទំនុកចិត្ត យល់ច្រឡំ និងបង្កើតភាព វឹកវរនៅក្នុងគ្រួសារ និងសហគមន៍របស់យើងទៀតផង ។


មាតិកា
ខ្លោងទ្វារដីឆ្នាំងបង្ហាញសម្រស់ដ៏ស្រស់ត្រកាលនារដូវកាលបៃតងនេះ!
ខ្លោងទ្វារដីឆ្នាំង ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥ របស់ក្រុងអង្គរធំ ស្ថិតនៅទិសខាងជើង។ ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខ្លោងទ្វារនេះ មិនភ្លេចឡើយចុះផ្តិតយករូបភាពដ៏ស្រស់ស្អាត ដោយសារទីនេះ មានទេសភាពស្រស់ស្អាត កំពូលមុខព្រហ្មទាំង៤ញញឹមស្វាគមន៍ រួមនឹងដើមឈើតូចធំ ផ្សារភ្ជាប់ និងរុក្ខជាតិចម្រុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញគ្រប់រដូវកាល។


មាតិកា
ទស្សនារូបភាពស្អាតៗ និងបរិយាកាសស្រស់ស្រាយពីរដូវកាលបៃតងនៅ «ក្លោងទ្វារដីឆ្នាំង»
ក្លោងទ្វារដីឆ្នាំង ឬខ្លោងទ្វារខាងជើង នៃក្រុងអង្គរធំត្រូវបានគេប្រើប្រាស់សម្រាប់ក្រុមបព្វជិតមកពីទីជិតឆ្ងាយដង្ហែក្បួនព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសូមសេចក្តីប្រទានទោសដល់អ្នកមានកំហុសបន្តិចបន្តួច ដែលកំពុងជាប់ឃុំឃាំងនៅក្នុងបរិវេណរាជធានី ដើម្បីនាំយកពួកគេទៅអប់រំសារជាថ្មីឡើងវិញ។
ប្រពៃណីបែបនេះនៅតែបន្តរហូតដល់បច្ចុប្បន្ន ដោយព្រះមហាក្សត្រនៅតែមានព្រះរាជសិទ្ធិស្នើសុំឱ្យរាជរដ្ឋាភិបាលនិងតុលាការលើកលែងទោសចំពោះអ្នកមានទោសស្រាលធ្ងន់ ដែលជាប់ឃុំឃាំង ដើម្បីទទួលបាននូវការសម្រាលទោសជាបន្តបន្ទាប់ រហូតត្រូវបានគេដោះលែងឱ្យមានសេរីភាព អាស្រ័យទៅតាមប្រភេទនៃទោសកំហុសរបស់ពួកគេម្នាក់ៗ។
ខ្លោងទ្វារនេះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារដីឆ្នាំង ព្រោះអ្នកស្រុកសម័យក្រោយយល់ថានៅមុំបរិវេណខ្លោងទ្វារនេះសម្បូរទៅដោយដីឥដ្ឋសម្រាប់យកមកធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន ឆ្នាំង និងក្អមជាដើម។
ប្រភព៖មន្ទីរទេសចរណ៍ខេត្តសៀមរាប


មាតិកា
ការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ទាមទារឱ្យយុវជនសម័យឌីជីថល បង្កើនការប្រុងប្រយ័ត្ន និងមានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មានដើម មុននឹងជឿ ឬចែករំលែកបន្ត។
យើងកំពុងរស់នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណិត និងបណ្តាញសង្គមបានផ្តល់ភាពងាយស្រួលដល់យើងយ៉ាងខ្លាំង ប៉ុន្តែវាក៏បាននាំមកនូវ ហានិភ័យដ៏ធំមួយផងដែរ នោះគឺ «ព័ត៌មានក្លែងក្លាយ» ដូចនេះ មុននឹងយើងជឿ ឬចុចប៊ូតុង Share ទៅកាន់មិត្តភ័ក្តិ គ្រួសារ ឬសហគមន៍ យើងត្រូវតែ «ឈប់បន្តិចសិន!» ដើម្បីផ្ទៀងផ្ទាត់រកប្រភពច្បាស់លាស់ ត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់ , យុវវ័យជាពលរដ្ឋឆ្លាតវៃ យើងត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយភាពវៃឆ្លាត ចេះគិតគួរត្រិះរិះ និងមិនងាយចាញ់បោកពាក្យចចាមអារ៉ាម ឬព័ត៌មានប្រឌិតឡើយ , យើងត្រូវស្វែងយល់ និងចូលរួមចែករំលែកចំណេះដឹង អំពីសុវត្ថិភាពព័ត៌មាន និងរបៀបបង្ការហានិភ័យឌីជីថលទាំងនេះដល់មនុស្សជុំវិញខ្លួន , យើងត្រូវដឹងថា «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់ និងអនុវត្តសិទ្ធិកុមារ និងយុវវ័យ» ការចូលរួមថែរក្សាសន្តិសុខព័ត៌មាន គឺដើម្បីអនាគតដ៏ភ្លឺស្វាងរបស់យើងទាំងអស់គ្នា ។


មាតិកា
សូមអញ្ជើញ ទស្សនាប្រាសាទតាព្រហ្មនារដូវកាលបៃតងទាំងអស់គ្នា
ប្រាសាទតាព្រហ្ម មានភាពល្បីល្បាញ និងលេចធ្លោ ដោយលក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្ម និងហ៊ុមព័ទ្ធទៅដោយធម្មជាតិ
ក្នុងចំណោមប្រាសាទបុរាណ ដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្ម គឺជាបុរាណដ្ឋាន ដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើត ខ្លោងទ្វារជ័យ ក្រុងអង្គរធំ ដែលមានចំងាយប្រមាណ៣គីឡូម៉ែត្រ ប្រាសាទតាព្រហ្ម កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម នៅលើដីរាបស្មើ ប្រមាណជាង៧៣ហិកតា។


មាតិកា
អនុវិទ្យាល័យ ហ៊ុន សែន រលួស បង្កើតយុទ្ធនាការ «ដបទឹកមួយ សម្រាប់សិស្សម្នាក់» ដើម្បីលើកកម្ពស់សុខភាព
អនុវិទ្យាល័យ ហ៊ុន សែន រលួស បង្កើតយុទ្ធនាការ «ដបទឹកមួយ សម្រាប់សិស្សម្នាក់» ដើម្បីលើកកម្ពស់សុខភាព និងកិច្ចគាំពារបរិស្ថាន


មាតិកា
ជៀសវាងព័ត៌មានក្លែងក្លាយ ចែករំលែកតែប្រភពច្បាស់លាស់ ដើម្បីការពារខ្លួន និងគ្រួសារ
គ្រូបង្រៀនមុខវិជ្ជាព័ត៌មានវិទ្យា នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ណែនាំដល់សិស្សានុសិស្សទាំងអស់ចូលរួមចែករំលែកតែព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ កុំចែករំលែកព័ត៌មានក្លែងក្លាយ ដែលនាំឱ្យមានផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ


មាតិកា
ក្រុម CyberLocos បានរៀបចំកម្មវិធីចែកអាហារប្រពៃណីរបស់ប្រទេសន័រវែស ជូនដល់បងប្អូនប្រជាពលរដ្ឋនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។
សកម្មភាពនេះមិនត្រឹមតែជួយឱ្យពុកម៉ែបងប្អូនបានស្គាល់ និងសាកភ្លក់មុខម្ហូបថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ និងចំណងសាមគ្គីភាពដ៏ល្អផងដែរ ក្រោមការយកចិត្តទុកដាក់ និងការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំខេត្តសៀមរាប។


មាតិកា
គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែងជាង ៤គីឡូម៉ែត្រ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង សម្រេចការសាងសង់បានប្រមាណជាង ៦០% ហើយ
គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែងជាង ៤គីឡូម៉ែត្រ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង សម្រេចការសាងសង់បានប្រមាណជាង ៦០% ហើយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានបង្ហាញការសាទរយ៉ាងខ្លាំង ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ដោយចាត់ទុកផ្លូវនេះជា «សរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់» សម្រាប់ជួយលើកស្ទួយជីវភាពរស់នៅ និងសម្រួលដល់ការដឹកជញ្ជូនរបស់ពួកគេ។


មាតិកា
គ្រូបង្រៀនវិទ្យាល័យបន្ទាយស្រី អំពាវនាវដល់យុវជនប្រើប្រាស់បណ្តាញសង្គមដោយប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមជាតិ
គ្រូបង្រៀនវិទ្យាល័យបន្ទាយស្រី អំពាវនាវដល់យុវជនប្រើប្រាស់បណ្តាញសង្គមដោយប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមជាតិ


មាតិកា
ប្រជាពលរដ្ឋសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី នៅឃុំរលួស ស្រុកប្រាសាទបាគង ដែលជាកាដូដ៏ថ្លៃថ្លាជួយសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងមានសុវត្ថិភាព។
ប្រជាពលរដ្ឋសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី នៅឃុំរលួស ស្រុកប្រាសាទបាគង ដែលជាកាដូដ៏ថ្លៃថ្លាជួយសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងមានសុវត្ថិភាព។


មាតិកា
នាយកវិទ្យាល័យបន្ទាយស្រី បង្ហាញការគាំទ្រយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ព្រមទាំងប្តេជ្ញាណែនាំសិស្សានុសិស្សជាប្រចាំ ឱ្យចេះប្រើប្រាស់បណ្តាញសង្គមដោយវៃឆ្លាត និងជ្រើសរើសតាមដានតែព័ត៌មានដែលមានប្រភពច្បាស់លាស់ពីស្ថាប័នរដ្ឋ
នាយកវិទ្យាល័យបន្ទាយស្រី បង្ហាញការគាំទ្រយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ព្រមទាំងប្តេជ្ញាណែនាំសិស្សានុសិស្សជាប្រចាំ ឱ្យចេះប្រើប្រាស់បណ្តាញសង្គមដោយវៃឆ្លាត និងជ្រើសរើសតាមដានតែព័ត៌មានដែលមានប្រភពច្បាស់លាស់ពីស្ថាប័នរដ្ឋ

