
កិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការត្រៀមទទួលបដិសណ្ឋារកិច្ច ប្រតិភូហ្វ្រង់កូហ្វូនី ក្នុងដំណើរបំពេញទស្សនកិច្ចមកកាន់ខេត្តសៀមរាប
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមការងារក្រសួងការបរទេសកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប បានជួបប្រជុំពិភាក្សាត្រៀមទទួលបដិសណ្ឋារកិច្ច ប្រតិភូហ្វ្រង់កូហ្វូនី (Francophonie) ក្នុងដំណើរបំពេញទស្សនកិច្ចមកកាន់ខេត្តសៀមរាប នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំទទួលបដិសណ្ឋារកិច្ចប្រព្រឹត្តិទៅដោយរលូន និងសម្រេចបានតាមការគ្រោងទុក។









