
មូលនិធិ Bike to School សាំងហ្គាពួ ផ្ដល់កង់ជាង ៥០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រនៅស្រុកក្រឡាញ់ ខេត្តសៀមរាប
ក្នុងកិច្ចខិតខំប្រឹងប្រែងរួមចំណែកលើកកម្ពស់វិស័យអប់រំ និងជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋនៅតំបន់ជនបទ មូលនិធិ Bike to School Singapore តាមរយៈលោក ឆែម ពេ និងលោកស្រី មាឃ សុខម៉ាលី ប្រធានមូលនិធិ Bike to School Cambodia នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់កង់ចំនួន ៥០២គ្រឿង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ជូនដល់សិស្សានុសិស្សក្រីក្រមកពីគ្រឹះស្ថានសិក្សាចំនួន ៤៨ ក្នុងស្រុកក្រឡាញ់ និងតំបន់ជុំវិញ។









