
ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកបន្ទាយស្រី ថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ ចំពោះការបន្តបំពាក់អំពូលសូឡាតាមដងផ្លូវបេតុងថ្មី
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ និងរដ្ឋបាលស្រុកបន្ទាយស្រី បានបន្តបំពាក់អំពូលសូឡាបំភ្លឺផ្លូវជូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ឃុំខ្នារសណ្ដាយ បន្ទាប់ពីការស្ថាបនាផ្លូវបេតុងថ្មីត្រូវបានបញ្ចប់ជាស្ថាពរ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកបន្ទាយស្រី បានសម្តែងក្តីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ និងក្រុមការងារ ដែលបានឧបត្ថម្ភអំពូលសូឡាបំភ្លឺផ្លូវចំនួន ៤០ឈុតបន្ថែមទៀត។ ការឧបត្ថម្ភនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ព្រមទាំងលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងសោភ័ណភាពក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។








