
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការមជ្ឈមណ្ឌលធនធានស្ត្រី ប្រារព្ធទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សិទ្ធិ ភាពជាអ្នកដឹកនាំ និងបង្ការអាពាហ៍ពិពាហ៍វ័យក្មេង
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការមជ្ឈមណ្ឌលធនធានស្ត្រី បានរៀបចំកម្មវិធីអបអរសាទរ «ទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦» ខួបលើកទី១៤ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគលើក្មេងស្រី៖ ពង្រឹងសិទ្ធិ បង្កើតឱកាស លើកកម្ពស់ភាពជាអ្នកដឹកនាំ និងបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង ដើម្បីឈានទៅសម្រេចបាននូវសង្គមដែលមានអារ្យធម៌ខ្ពស់» ព្រមទាំងមានការរៀបចំការប្រកួតកីឡាបាល់ទាត់ក្មេងស្រីផងដែរ។








