
កម្ពុជាបើកសម្ពោធជាផ្លូវការ «ពិព័រណ៍ភូមិហ្វ្រង់កូហ្វូនី ២០២៦» នៅខេត្តសៀមរាប ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ក្រសួងទេសចរណ៍ សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំខេត្តសៀមរាប រួមជាមួយរដ្ឋបាលខេត្ត បានរៀបចំពិធីកាត់ខ្សែបូបើកសម្ពោធជាផ្លូវការ «ការតាំងពិព័រណ៍ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី ២០២៦» នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ភាពសម្បូរបែបនៃពហុវប្បធម៌ចម្រុះក្នុងសហគមន៍អន្តរជាតិហ្វ្រង់កូហ្វូនី បង្ហាញតម្លៃរួមនៃសាមគ្គីភាពរបស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ព្រមទាំងដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌។









