
រដ្ឋបាលខេត្តសៀមរាប ជំរុញការបង្កើនភាពបៃតង និងលើកកម្ពស់សោភ័ណភាពតាមដងស្ទឹងសៀមរាប ឆ្ពោះទៅរក «ទីក្រុងឆ្លាតបៃតង»
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានរៀបចំយុទ្ធនាការដាំស្មៅ និងផ្កាលម្អនៅតាមបណ្ដោយមាត់ស្ទឹងសៀមរាប ត្រើយខាងកើត ចាប់ពីស្ពានព្រះរាជដំណាក់ ដល់ស្ពានវត្តរាជបូណ៌ ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរក្រុង-សង្កាត់ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើនគម្របបៃតង លើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ និងផាសុកភាពសាធារណៈ ព្រមទាំងបង្កើនភាពទាក់ទាញដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។









