
ប្រជាពលរដ្ឋខ្វះខាត ចាស់ជរា និងជនមានពិការភាពចំនួន ៨០គ្រួសារ ក្នុងសង្កាត់គោកចក ទទួលបានអំណោយពីអាជ្ញាធរ
នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គ្រួសារប្រជាពលរដ្ឋជួបការខ្វះខាត ចាស់ជរា និងជនមានពិការភាព ចំនួន ៨០គ្រួសារ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាពីរដ្ឋបាលសង្កាត់គោកចក ក្រោមវត្តមាននិមន្ត និងអញ្ជើញ ចូលរួមពីសំណាក់ ព្រះគ្រូ ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក និង លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប ព្រមទាំងអាជ្ញាធរសង្កាត់ផងដែរ។










