
ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារ និងមន្ទីរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក
នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងមន្ទីរពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។









