វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋពេញចិត្តនឹងការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកសូទ្រនិគម

វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋពេញចិត្តនឹងការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកសូទ្រនិគម

ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាល និងពិគ្រោះជំងឺទូទៅមកពីតាមបណ្តាឃុំ-ស្រុកផ្សេងៗគ្នា ក្នុងខេត្តសៀមរាប បានសម្តែងការពេញចិត្តចំពោះការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ស្នាមញញឹម និងភាពរាក់ទាក់ពីសំណាក់មន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែកសូទ្រនិគម។ មន្ទីរពេទ្យបង្អែកសូទ្រនិគម ជាមន្ទីរពេទ្យកម្រិត២ ដែលស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប និងបានបើកដំណើរការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង។ មន្ទីរពេទ្យនេះបានផ្តល់សេវាគ្របដណ្តប់លើស្រុករដ្ឋបាលចំនួន៣ រួមមាន៖ ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ដែលមានប្រជាពលរដ្ឋសរុបប្រមាណជាង ៣៥ម៉ឺននាក់។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង ដូចតទៅ៖

មន្ទីរព័ត៌មានខេត្តសៀមរាបបទយកការណ៍

ព័ត៌មានពាក់ព័ន្ធ

វីដេអូបទយកការណ៍ ៖ គ្រូបង្រៀន និង សិស្សានុសិស្សនៃវិទ្យាល័យអង្គរ សម្ដែងនូវមោទនភាពដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
Report
វីដេអូបទយកការណ៍ ៖ គ្រូបង្រៀន និង សិស្សានុសិស្សនៃវិទ្យាល័យអង្គរ សម្ដែងនូវមោទនភាពដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ឆ្នាំ២០២៦នេះ កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលព្រឹត្តិការណ៍អន្តរជាតិនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងសម្រាប់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនៅអាស៊ី។ ក្រៅពីកិច្ចការទូត កិច្ចប្រជុំកំពូលនេះ ក៏បានផលវិជ្ជមានយ៉ាងខ្លាំង ក្នុងវិស័យអប់រំ ដូចជា ការលើកកម្ពស់តម្លៃ និង កិត្យានុភាពនៃវិជ្ជាជីវៈក្នុងអាជីពជាគ្រូបង្រៀន ជាពិសេស នឹងក្លាយជាតឹកតាង ក្នុងការជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្សពីមូលហេតុដែលត្រូវសិក្សាភាសាបារាំងជាដើម។
Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
វីដេអូបទយកការណ៍៖ប្រជាពលរដ្ឋនៅក្នុងឃុំគោកក្រោម សម្តែងក្តីរំភើបរីករាយ ក្រោយទទួលទទួលបានផ្លូវបេតុងថ្មី
Report
វីដេអូបទយកការណ៍៖ប្រជាពលរដ្ឋនៅក្នុងឃុំគោកក្រោម សម្តែងក្តីរំភើបរីករាយ ក្រោយទទួលទទួលបានផ្លូវបេតុងថ្មី
ប្រជាពលរដ្ឋរស់នៅឃុំគោកធ្លកក្រោម បានសម្តែងក្តីរំភើបរីករាយជាពន់ពេក ក្រោយពេលទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករកាន់តែមានភាពងាយស្រួលជាងមុន។ ផ្លូវបេតុងថ្មីនៅក្នុងឃុំគោកធ្លកក្រោមនេះ មានប្រវែងជាង ១៣០០ម៉ែត្រ មានទទឹង៦ម៉ែត្រ និងមានកម្រាស់ ២តឹក។ ផ្លូវនេះត្រូវបានចំណាយថវិកាសរុបចំនួន៩៩៣.១២៧.៨៥៣រៀល ដែលជាថវិកាមូលនិធិឃុំឆ្នាំ២០២៥ និងឆ្នាំ២០២៦ ផ្លូវនេះកសាងឡើងចំនួនពីរដំណាក់កាល។
Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
វីដេអូបទយកការណ៍៖ ផ្លូវជាតិលេខ១០ កំពុងមានសក្តានុពលលើវិស័យទេសចរណ៍ក្នុងខេត្ត
Report
វីដេអូបទយកការណ៍៖ ផ្លូវជាតិលេខ១០ កំពុងមានសក្តានុពលលើវិស័យទេសចរណ៍ក្នុងខេត្ត
ផ្លូវជាតិលេខ ១០ ដែលជាខ្សែផ្លូវយុទ្ធសាស្ត្រតភ្ជាប់ពីខេត្តបាត់ដំបង កាត់តាមតំបន់អូរសោម (ស្រុកវាលវែង ខេត្តពោធិ៍សាត់) ឆ្ពោះទៅកាន់ខេត្តកោះកុង កំពុងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការដឹកជញ្ជូន និងវិស័យទេសចរណ៍យ៉ាងលេចធ្លោ រវាងតំបន់ភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រ។ ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តបាត់ដំបង
Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
វីដេអូបទយកការណ៍៖ ឋានសួគ៌អេកូទេសចរណ៍ លាក់ខ្លួននៅស្ទឹងត្រែង
Report
វីដេអូបទយកការណ៍៖ ឋានសួគ៌អេកូទេសចរណ៍ លាក់ខ្លួននៅស្ទឹងត្រែង
បទយកការណ៍៖ ឋានសួគ៌អេកូទេសចរណ៍ លាក់ខ្លួននៅស្ទឹងត្រែង
Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
វីដេអូ៖បទយកការណ៍៖ ការបំពេញកាតព្វកិច្ចយោធា គឺជា " ការតាំងចិត្តដ៏មុតស្រួច និងជា បេសកកម្មដ៏ពិសិដ្ឋ របស់កូនខ្មែរគ្រប់រូបក្នុងការបម្រើជាតិ មាតុភូមិថែរក្សាការពារ សុខសន្តិភាព ឯករាជ្យ និងបូរណភាពទឹកដី "
Report
វីដេអូ៖បទយកការណ៍៖ ការបំពេញកាតព្វកិច្ចយោធា គឺជា " ការតាំងចិត្តដ៏មុតស្រួច និងជា បេសកកម្មដ៏ពិសិដ្ឋ របស់កូនខ្មែរគ្រប់រូបក្នុងការបម្រើជាតិ មាតុភូមិថែរក្សាការពារ សុខសន្តិភាព ឯករាជ្យ និងបូរណភាពទឹកដី "
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី
Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
វីដេអូបទយកការណ៍៖ ខេត្តកោះកុង ប្រមូលទិន្នផលនេសាទបាន៣ម៉ឺន៦ពាន់តោន
Report
វីដេអូបទយកការណ៍៖ ខេត្តកោះកុង ប្រមូលទិន្នផលនេសាទបាន៣ម៉ឺន៦ពាន់តោន
(ផលិតដោយ៖មន្ទីរព័ត៌មានខេត្តកោះកុង) ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦)
Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

យូនីសេហ្វ បើកយុទ្ធនាការ «រត់ដើម្បីកុមារ» ដើម្បីអបអរសាទរទិវាកុមារពិភពលោក និងកៀរគរការគាំទ្រដល់សិទ្ធិកុមារនៅកម្ពុជា
Nation news

យូនីសេហ្វ បើកយុទ្ធនាការ «រត់ដើម្បីកុមារ» ដើម្បីអបអរសាទរទិវាកុមារពិភពលោក និងកៀរគរការគាំទ្រដល់សិទ្ធិកុមារនៅកម្ពុជា

អង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំកម្ពុជា បានរៀបចំយុទ្ធនាការ «រត់ដើម្បីកុមារ» យ៉ាងអធិកអធម នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងអបអរសាទរទិវាកុមារពិភពលោក ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងកៀរគរការគាំទ្រពីសាធារណជន ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ដែលព្រឹត្តិការណ៍សប្បុរសធម៌នេះ បានទាក់ទាញសាធារណជនចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារ និងលើកស្ទួយសុខុមាលភាពកុមារនៅកម្ពុជា។

Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារ និងមន្ទីរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក
Nation news

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារ និងមន្ទីរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងមន្ទីរពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។

Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
អាជ្ញាធរខេត្តសៀមរាប ជំរុញសិស្សនិស្សិតប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងអនុវត្តទ្រឹស្ដី «សុចិបុលិ» ដើម្បីភាពជោគជ័យក្នុងការសិក្សា
Nation news

អាជ្ញាធរខេត្តសៀមរាប ជំរុញសិស្សនិស្សិតប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងអនុវត្តទ្រឹស្ដី «សុចិបុលិ» ដើម្បីភាពជោគជ័យក្នុងការសិក្សា

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្ស-និស្សិតជ័យលាភី លើកទី៣ ប្រចាំវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាខេត្តសៀមរាប នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពវិន័យ មានសីលធម៌ល្អ និងចេះអនុវត្តតាមទ្រឹស្ដី «សុចិបុលិ» ព្រមទាំងបែងចែកពេលវេលាឱ្យបានល្អ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការប្រភពចំណេះដឹង។

Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត
វីដេអូ៖ ព្រឹត្តិការណ៍រត់ប្រណាំងអបអរសាទរ «ទិវាកុមារពិភពលោក» នាំមកនូវស្នាមញញឹម និងក្តីរំភើប
Content

វីដេអូ៖ ព្រឹត្តិការណ៍រត់ប្រណាំងអបអរសាទរ «ទិវាកុមារពិភពលោក» នាំមកនូវស្នាមញញឹម និងក្តីរំភើប

ព្រឹត្តិការណ៍រត់ប្រណាំងអបអរសាទរ «ទិវាកុមារពិភពលោក» នាំមកនូវស្នាមញញឹម និងក្តីរំភើបដល់សិស្សអនុវិទ្យាល័យហ៊ុនសែនរលួស ផលិតដោយ ៖មន្ទីរព័ត៌មានខេត្តសៀមរាប

Siem reap provincial dept. of information
Siem reap provincial dept. of information
អានបន្ត