
វីដេអូបទយកការណ៍៖ ឋានសួគ៌អេកូទេសចរណ៍ លាក់ខ្លួននៅស្ទឹងត្រែង
បទយកការណ៍៖ ឋានសួគ៌អេកូទេសចរណ៍ លាក់ខ្លួននៅស្ទឹងត្រែង

បទយកការណ៍៖ ឋានសួគ៌អេកូទេសចរណ៍ លាក់ខ្លួននៅស្ទឹងត្រែង













នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារទី៤ បានចុះណែនាំ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់អង្គរឃ្យុងយូរ ដោយបានហាមឃាត់អាជីវករមិនឱ្យដាក់រទេះចល័ត ឬកញ្ចែងលក់ដូរតាមបណ្តោយផ្លូវកណ្តាល ចាប់ពីរង្វង់មូលផ្លូវ ៦០ម៉ែត្រ រហូតដល់ស្តុបស្មាយលីង។ ជាមួយគ្នានេះ ក្រុមការងារបានដាក់ចេញវិធានការមួយចំនួន សម្រាប់តំបន់ផ្សាររាត្រីផ្លូវ៦០ម៉ែត្រ ដោយហាមឃាត់ការរៀបចំរោង ឬតាំងលក់មុនម៉ោង៣:០០ រសៀល និងតម្រូវឱ្យដាក់តាំងទំនិញឱ្យស្របតាមខ្សែបន្ទាត់ដែលបានកំណត់ជៀងវាងករណីលក់ដូរគ្មានសណ្តាប់ធ្នាប់នៅក្នុងតំបន់នេះ។ ករណីអាជីវករមិនអនុវត្តតាមការណែនាំអាជ្ញាធរមានសមត្តកិច្ចនឹងអនុវត្តតាមនីតិវិធីរដ្ឋបាល។ ដូច្នេះអាជ្ញាធរសង្ឃឹមជឿជាក់ថា ក្រុមអាជីវករលក់ដូរទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្តកិច្ច។


អាជីវករសម្តែងការពេញចិត្ត ចំពោះពិព័រណ៍ហ្វ្រង់កូហ្វូនី ២០២៦ ដែលជាឱកាសមាសនាំផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ


ប្រជាពលរដ្ឋរស់នៅឃុំគោកធ្លកក្រោម បានសម្តែងក្តីរំភើបរីករាយជាពន់ពេក ក្រោយពេលទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករកាន់តែមានភាពងាយស្រួលជាងមុន។ ផ្លូវបេតុងថ្មីនៅក្នុងឃុំគោកធ្លកក្រោមនេះ មានប្រវែងជាង ១៣០០ម៉ែត្រ មានទទឹង៦ម៉ែត្រ និងមានកម្រាស់ ២តឹក។ ផ្លូវនេះត្រូវបានចំណាយថវិកាសរុបចំនួន៩៩៣.១២៧.៨៥៣រៀល ដែលជាថវិកាមូលនិធិឃុំឆ្នាំ២០២៥ និងឆ្នាំ២០២៦ ផ្លូវនេះកសាងឡើងចំនួនពីរដំណាក់កាល។


ក្រសួងទេសចរណ៍ សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំខេត្តសៀមរាប រួមជាមួយរដ្ឋបាលខេត្ត បានរៀបចំពិធីកាត់ខ្សែបូបើកសម្ពោធជាផ្លូវការ «ការតាំងពិព័រណ៍ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី ២០២៦» នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ភាពសម្បូរបែបនៃពហុវប្បធម៌ចម្រុះក្នុងសហគមន៍អន្តរជាតិហ្វ្រង់កូហ្វូនី បង្ហាញតម្លៃរួមនៃសាមគ្គីភាពរបស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ព្រមទាំងដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌។
