ព័ត៌មានក្នុងខេត្ត

មន្តស្នេហ៍ប្រាសាទប្រែរូប នារដូវកាលបៃតង   ប្រាសាទបុរាណដ៏អស្ចារ្យ ឈរលេចធ្លោកណ្ដាលធម្មជាតិបៃតងស្រស់ ខ្យល់អាកាសត្រជាក់ និងទេសភាពដ៏ស្រស់ត្រកាល បង្កើតជាបរិយាកាសដ៏ស្ងប់ស្ងាត់ និងទាក់ទាញ។
មាតិកា
មន្តស្នេហ៍ប្រាសាទប្រែរូប នារដូវកាលបៃតង ប្រាសាទបុរាណដ៏អស្ចារ្យ ឈរលេចធ្លោកណ្ដាលធម្មជាតិបៃតងស្រស់ ខ្យល់អាកាសត្រជាក់ និងទេសភាពដ៏ស្រស់ត្រកាល បង្កើតជាបរិយាកាសដ៏ស្ងប់ស្ងាត់ និងទាក់ទាញ។
មន្តស្នេហ៍ប្រាសាទប្រែរូប នារដូវកាលបៃតង ប្រាសាទបុរាណដ៏អស្ចារ្យ ឈរលេចធ្លោកណ្ដាលធម្មជាតិបៃតងស្រស់ ខ្យល់អាកាសត្រជាក់ និងទេសភាពដ៏ស្រស់ត្រកាល បង្កើតជាបរិយាកាសដ៏ស្ងប់ស្ងាត់ និងទាក់ទាញ។ នារដូវកាលបៃតង សូមមកស្វែងយល់ពីបេតិកភណ្ឌដ៏មានតម្លៃ និងផ្តិតយកអនុស្សាវរីយ៍ស្អាតៗនៅ ប្រាសាទប្រែរូប ខេត្តសៀមរាប។ The Charm of Pre Rup Temple in the Green Season This magnificent ancient temple stands gracefully amid lush green surroundings, where cool breezes and picturesque scenery create a peaceful and captivating atmosphere. This Green Season, come and discover the beauty of Cambodia’s treasured heritage and capture unforgettable memories at Pre Rup Temple, Siem Reap Province. 📸- ក្រុម កណ្តៀរ
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយ អង្គការម៉ារីស៊ី ដើម្បីជំរុញលើការជួយគាំទ្រទៅដល់ស្ត្រី និងកុមារឱ្យជៀសផុតពីអំពើជួញដូរ និងរំលោភបំពាន
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយ អង្គការម៉ារីស៊ី ដើម្បីជំរុញលើការជួយគាំទ្រទៅដល់ស្ត្រី និងកុមារឱ្យជៀសផុតពីអំពើជួញដូរ និងរំលោភបំពាន
‎នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអង្គការម៉ារីស៊ី ដឹកនាំដោយ លោក ឌី នឿត នាយកប្រតិបត្តិអង្គការម៉ារីស៊ី ប្រចាំប្រទេសកម្ពុជា ដើម្បីបង្ហាញអំពីការស្វែងរកមតិគាំទ្រ និងកិច្ចសហការក្នុងការអនុវត្តគម្រោងគាំពារជនរងគ្រោះ ដើម្បីជួយគាំទ្រទៅដល់ស្ត្រី និងកុមារឱ្យជៀសផុតពីអំពើជួញដូរ និងរំលោភបំពានគ្រប់ទម្រង់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎អាជ្ញាធរ និងមន្ត្រីជំនាញ អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងឃុំសែនសុខ ចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានដីរបស់ខ្លួន មុនចេញបណ្ណកម្មសិទ្ធិ ‎
ព័ត៌មានជាតិ
‎អាជ្ញាធរ និងមន្ត្រីជំនាញ អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងឃុំសែនសុខ ចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានដីរបស់ខ្លួន មុនចេញបណ្ណកម្មសិទ្ធិ ‎
ឯកសារនៃការវិនិច្ឆ័យស្ថិតក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ១២ ៩១២ ក្បាលដី ត្រូវបានបិទផ្សាយជាសារធារណៈរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តប្រាសាទរតនៈត្រពាំងក្រសាំង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ចូលរួមពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានអំពីទីតាំងដី ទំហំដី និងឈ្មោះម្ចាស់ដី មុននឹងឈានទៅចុះបញ្ជីក្បាលដី និងផ្តល់បណ្ណកម្មសិទ្ធិ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
កម្មវិធីយើងធ្វើបាន៖ ការការពារស្រ្តីអំពើហិង្សាក្នុងគ្រួសារ
កម្មវិធីផ្សាយផ្ទាល់
កម្មវិធីយើងធ្វើបាន៖ ការការពារស្រ្តីអំពើហិង្សាក្នុងគ្រួសារ
វាគ្មិនចូលរួម៖ • លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក • លោកស្រី ឈឺន សារាន់ មន្ត្រីកម្មវិធី នៃអង្គការបន្ទាយស្រីប្រចាំខេត្តសៀមរាប ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សាលាអនុវិទ្យាល័យ ហ៊ុន សែន រលួស ជំរុញយុទ្ធនាការ «សិស្សម្នាក់ ដបទឹកមួយ» ដើម្បីកាត់បន្ថយសំរាមប្លាស្ទិក និងការពារបរិស្ថាន
ព័ត៌មានជាតិ
សាលាអនុវិទ្យាល័យ ហ៊ុន សែន រលួស ជំរុញយុទ្ធនាការ «សិស្សម្នាក់ ដបទឹកមួយ» ដើម្បីកាត់បន្ថយសំរាមប្លាស្ទិក និងការពារបរិស្ថាន
ការកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិកប្រភេទប្រើម្ដងបោះចោល និងការលើកទឹកចិត្ត ឱ្យប្រើប្រាស់ដបទឹកដែលអាចប្រើឡើងវិញបាន កំពុងក្លាយជាវិធានការដ៏មានសារៈសំខាន់ក្នុងការចូលរួមការពារសុខភាព និងបរិស្ថាន ជាពិសេសនៅតាមគ្រឹះស្ថានសិក្សា។ ឆ្លើយតបនឹងបញ្ហានេះ សាលាអនុវិទ្យាល័យ ហ៊ុន សែន រលួស ដែលមានទីតាំងស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដាក់ចេញនូវយុទ្ធនាការដ៏មានន័យមួយក្រោមប្រធានបទ «សិស្សម្នាក់ ត្រូវមានដបទឹកមួយ» ដែលកំពុងទទួលបានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ពលរដ្ឋក្នុងស្រុកពួក លើកទឹកចិត្តឱ្យបងប្អូនដែលមានដីទំនេរជុំវិញផ្ទះ គួរផ្លាស់ប្ដូរដីទំនេរមកជាដំណាំចម្រុះ ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ
ព័ត៌មានជាតិ
ពលរដ្ឋក្នុងស្រុកពួក លើកទឹកចិត្តឱ្យបងប្អូនដែលមានដីទំនេរជុំវិញផ្ទះ គួរផ្លាស់ប្ដូរដីទំនេរមកជាដំណាំចម្រុះ ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ
ក្នុងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការហូបចុកដែលធានាពីសុវត្ថិភាព លោក វឺង សារ៉ា ដែលជាកសិកររស់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីទំនេរជុំវិញផ្ទះ គួរតែឆ្លៀតឱកាសផ្លាស់ប្ដូរមកដាំដំណាំចម្រុះ ឬដំណាំហូបផ្លែ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃកាន់តែល្អប្រសើរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ ផ្លូវបេតុងថ្មីមួយខ្សែ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ត្រូវបានស្ថាបនារួចរាល់ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
មាតិកា
វីដេអូ៖ ផ្លូវបេតុងថ្មីមួយខ្សែ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ត្រូវបានស្ថាបនារួចរាល់ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ផ្លូវបេតុងថ្មីមួយខ្សែ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ត្រូវបានស្ថាបនារួចរាល់ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មិនថាជាប់ ឬធ្លាក់ ដំណើរជីវិតនៅតែបន្តទៅមុខជានិច្ច
មាតិកា
មិនថាជាប់ ឬធ្លាក់ ដំណើរជីវិតនៅតែបន្តទៅមុខជានិច្ច
ថ្ងៃប្រកាសលទ្ធផលបានមកដល់ នាំមកនូវអារម្មណ៍ចម្រុះទាំងស្នាមញញឹម និងទឹកភ្នែក។ អបអរសាទរចំពោះអ្នកដែលទទួលបានជោគជ័យ ហើយចំពោះអ្នកមិនទាន់សមបំណង សូមកុំបាក់ទឹកចិត្ត លទ្ធផលនេះមិនមែនជាចំណុចបញ្ចប់នៃក្តីស្រមៃឡើយ។ ការប្រឹងប្រែងកន្លងមកពិតជាមានតម្លៃ សូមបន្តដំណើរទៅមុខទៀតដោយក្តីសង្ឃឹម និងភាពជឿជាក់!
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រធានមណ្ឌលសុខភាពគោកចក៖ ការផ្ដល់សេវាសុខាភិបាលប្រកបគុណភាព និងសុវត្ថិភាព ជាផ្នែកមួយជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើវិស័យសុខាភិបាលរបស់រដ្ឋ
ព័ត៌មានជាតិ
ប្រធានមណ្ឌលសុខភាពគោកចក៖ ការផ្ដល់សេវាសុខាភិបាលប្រកបគុណភាព និងសុវត្ថិភាព ជាផ្នែកមួយជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើវិស័យសុខាភិបាលរបស់រដ្ឋ
មណ្ឌលសុខភាពគោកចក បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ចំពោះអង្គភាពផ្ដល់សេវាសាធារណគំរូ ក្នុងវិស័យសុខាភិបាល ប្រចាំឆ្នាំ២០២៥ ដែលនេះបានសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការកែលម្អអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
កសិករនៅស្រុកអង្គរធំ រកចំណូលបន្ថែមពីការចិញ្ចឹមជ្រូក ដើម្បីបង្កើតប្រភពចំណូលបន្ទាប់រដូវធ្វើស្រែចម្ការត្រូវបានបញ្ចប់
ព័ត៌មានជាតិ
កសិករនៅស្រុកអង្គរធំ រកចំណូលបន្ថែមពីការចិញ្ចឹមជ្រូក ដើម្បីបង្កើតប្រភពចំណូលបន្ទាប់រដូវធ្វើស្រែចម្ការត្រូវបានបញ្ចប់
ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ជាមុខរបរបន្ទាប់ពីការធ្វើស្រែចម្ការ របស់លោកស្រី ហ៉ិន គៅ ដែលលោកស្រីបានចាប់យកការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនេះ មានរយៈពេលយូរមកហើយ ដោយបច្ចុប្បន្នការចិញ្ចឹមនេះ មានចំនួនមេជ្រូកពូជចាស់ក្មេង ៧ក្បាល និងជ្រូកសាច់ចំនួន១២ក្បាល។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្ត បានទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ដែលដឹកនាំដោយ លោក សុខ វិសិទ្ធ អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ។
សកម្មភាពថ្នាក់ដឹកនាំ

ជំនួបនេះធ្វើឡើងដើម្បីពិភាក្សាការងារ និងបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងការគាំទ្រ និងអនុវត្តតាមរាល់ការណែនាំរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សំដៅរួមគ្នាលុបបំបាត់អំពើទារុណកម្ម អំពើឃោរឃៅ អមនុស្សធម៌ ឬការធ្វើទុក្ខបុកម្នេញផ្សេងៗ ឱ្យអស់ពីសង្គមជាតិ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាបសូមបង្ហាញរូបភាព 3D ដែលក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ព្រមទាំងអង្គភាពពាក់ព័ន្ធ នឹងអនុវត្តគម្រោង សាកល្បង "ការធ្វើឱ្យមានភាពបៃតងនៅតាមមាត់ស្ទឹងសៀមរាប (Riverside Greenery)" នៅមាត់ស្ទឹងសៀមរាប
សេចក្ដីជូនដំណឹង

គម្រោងនេះ បង្កើនភាពទាក់ទាញនៅតាមដងស្ទឹង ដោយធ្វើឱ្យតំបន់នេះមានភាពបៃតង ដោយមានការតុបតែងសួន ដាំរុក្ខជាតិបន្ថែម រៀបចំប្រព័ន្ធភ្លើងលម្អ​ ការបំពាក់បច្ចេកវិទ្យាឌីជីថល មានទីតាំងសម្រាប់ថតរូបលេងកម្សាន្ត និងទីតាំងអង្គុយលេងផងដែរ។ សូមបញ្ជាក់ផងដែរថា គម្រោងនេះនឹងរៀបចំពីគល់ស្ពានព្រះរាជដំណាក់ ទៅផ្នែកខាងត្បូងប្រវែងមួយរយម៉ែត្រ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តសៀមររាប សម័យប្រឡង​ ១០ សីហា ២០២៦