ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
និស្សិតសាកលវិទ្យាល័យស្វាយរៀង ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីការប្រើប្រាស់សេវាអ៊ីនធឺណេតនៅក្នុងខេត្តសៀមរាប
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ គណប្រតិភូ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង បានចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការប្រើប្រាស់សេវាអ៊ីនធឺណេត នៅក្នុងខេត្ដសៀមរាប ដែលធ្វើឡើងនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ដែលទស្សនកិច្ចនេះជាផ្នែកមួយក្នុងការលើកកម្ពស់បដិវត្តន៍កម្មឌីជីថល ឱ្យមានប្រសិទ្ធភាព និងរីកចម្រើនតទៅមុខ។


ព័ត៌មានជាតិ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលជូនអ្នកពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
មន្ត្រីលេខាធិការដ្ឋានខេត្តប្រចាំការនៅតាមក្រុងស្រុកទាំង១៣ តំណាងគណបក្សនយោបាយ កងកម្លាំងប្រដាប់អាវុធ សមាគម អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ មានរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៦។


មាតិកា
ផ្លូវឡើងបុរាណរបស់ភ្នំបាខែង គឺជាច្រករបៀង ឬជណ្ដើរថ្មបុរាណ ដែលលាតសន្ធឹងកាត់ត្រង់ទៅលើកំពូលភ្នំនៃប្រាសាទភ្នំបាខែង។
ជណ្ដើរបុរាណមួយខ្សែនេះត្រូវបានអមសងខាងដោយដើមឈើធំៗត្រឈឹងត្រជៃ បង្កើតបានជាជ្រលងបៃតងស្រស់បំព្រង និងផ្តល់នូវបរិយាកាសត្រជាក់ត្រជុំ គួរឲ្យចង់ទស្សនា។
នៅផ្នែកខាងក្រោមនៃផ្លូវឡើង មានរូបចម្លាក់តោថ្មបុរាណឈរយាមយ៉ាងស្កឹមស្កៃនៅសងខាង ប្រៀបដូចជាអ្នកការពារច្រកទ្វារដ៏វិសុទ្ធឆ្ពោះទៅកាន់ប្រាសាទបុរាណនៅលើកំពូលភ្នំ។
រូបភាព៖ Go Global TV


ព័ត៌មានជាតិ
មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានទាំង ២៥រាជធានីខេត្ត ទទួលបានការពង្រឹងសមត្ថភាពបន្ថែម លើការអនុវត្តការងារផ្នែក “សវនកម្មសមិទ្ធកម្ម”
មន្ត្រីជំនាញក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន មកពីបណ្ដាមន្ទីរព័ត៌មានទាំង ២៥រាជធានីខេត្ត បានចូលរួមក្នុងសិក្ខាសាលាស្ដីពី “សវនកម្មសមិទ្ធកម្ម” ដែលរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជាការពង្រឹងនូវការងារសវនកម្មផ្ទៃក្នុង រួមចំណែកគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តយ៉ាងសកម្មនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសិក្ខាសាលានេះរៀបចំឡើងចាប់ពីថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ប្រសិទ្ធិភាពនៃការគ្រប់គ្រងសំរាមក្នុងតំបន់ទីប្រជុំជនក្នុងខេត្តសៀមរាប
*វាគ្មិន៖ លោក ណម គឹមអ៊ន អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប
*វាគ្មិន៖ លោក ម៉ៃ ឧម៉ា ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ នៃរដ្ឋបាលក្រុងសៀមរាប
ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦


មាតិកា
វីដេអូ៖ បើទោះបីជាអាកាសធាតុមិនសូវអំណោយផល ហើយព្រះអាទិត្យមិនអាចបង្ហាញខ្លួននៅចំទីតាំងនៃព្រឹត្តិការណ៍ សមរាត្រីអង្គរ ក៏ដោយ
ក៏ទេសភាពជុំវិញបរិវេណប្រាសាទអង្គរវត្ត នៅតែមានភាពស្រស់ស្អាត
ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦


មាតិកា
វីដេអូ៖ ស្ថានភាពនៃជំងឺគ្រុនឈាមនៅក្នុងឃុំកំពង់ភ្លុកដែលជាតំបន់លិចទឹក
ស្ថានភាពនៃជំងឺគ្រុនឈាមនៅក្នុងឃុំកំពង់ភ្លុកដែលជាតំបន់លិចទឹក


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋក្នុងឃុំឃុនរាម និងឃុំត្បែង នៃស្រុកបន្ទាយស្រី
*វាគ្មិន៖ លោក កាយ កុច មេឃុំឃុនរាម
*វាគ្មិន៖ លោក យាប់ វណ្ណៈ ជំទប់ទី១ ឃុំត្បែង
ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦


ព័ត៌មានជាតិ
កម្មវិធីដើរកម្សាន្តសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» នៅភ្នំគូលែន បញ្ចប់ដោយជោគជ័យ ព្រមទាំងប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរ
កម្មវិធីដើរកម្សាន្តបែបសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» (Hike Where Angkor Began) បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅលើទឹកដីប្រវត្តិសាស្ត្រនៃឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប ក្រោមការផ្ដួចផ្ដើមរៀបចំឡើងដោយ បញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និង ក្រុមហ៊ុន TEMPLE GROUP ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។


មាតិកា
ទោះអាកាសធាតុមិនអំណោយផល មិនទាន់ឃើញព្រះអាទិត្យរះចំកំពូលប្រាសាទក៏ដោយ តែភ្ញៀវទេសចរយ៉ាងច្រើនកុះករ នៅតែបន្តមកទស្សនានៅអង្គរវត្ត ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍«សមរាត្រី» ជាមួយទឹកមុខសប្បាយរីករាយ។
ទោះអាកាសធាតុមិនអំណោយផល មិនទាន់ឃើញព្រះអាទិត្យរះចំកំពូលប្រាសាទក៏ដោយ តែភ្ញៀវទេសចរយ៉ាងច្រើនកុះករ នៅតែបន្តមកទស្សនានៅអង្គរវត្ត ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍«សមរាត្រី» ជាមួយទឹកមុខសប្បាយរីករាយ។
ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់ហិង្សាលើស្ត្រី
នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់ហិង្សាលើស្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


ព័ត៌មានជាតិ
មហាព្រឹត្តិការណ៍រត់ប្រណាំងសមរាត្រីនៅអង្គរវត្ត ជួយបង្កើតចំណូលជូនដល់អ្នករត់កង់បី និងអ្នកផ្ដល់សេវាកម្មនានាក្នុងខេត្តសៀមរាប
មហាព្រឹត្តិការណ៍រត់ទៅទស្សនាសមរាត្រីនៅប្រាសាទអង្គរវត្ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់ជីវភាពគ្រួសាររបស់បងប្អូនប្រកបរបររត់កង់បីក្នុងក្រុងសៀមរាប តាមរយៈការដឹកជញ្ជូនអ្នកចូលរួមព្រឹត្តិការណ៍នេះ។

