ព័ត៌មានក្នុងខេត្ត

ក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅសកម្មភាពបន្ត
ព័ត៌មានជាតិ
ក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅសកម្មភាពបន្ត
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម ស្វែងរកដំណោះស្រាយរួមគ្នា និងប្រកាសសេចក្ដីសម្រេចស្តីពីការកែសម្រួលសមាសភាព បែងចែកតួនាទីភារកិច្ចរបស់ក្រុមការងារថ្មី ព្រមទាំងពិភាក្សាលើផែនការសកម្មភាព និងកញ្ចប់ថវិកាសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំ២០២៧។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផ្សាយផ្ទាល់ កម្មវិធីសន្ទនាមតិ ៖ ការយល់ដឹងពីបញ្ហាសុខភាពបន្តពូជ
កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់ កម្មវិធីសន្ទនាមតិ ៖ ការយល់ដឹងពីបញ្ហាសុខភាពបន្តពូជ
វាគ្មិន៖ -លោកស្រី ស ចំណាន មន្រ្តីគាំពារមាតានិងទារកនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ មោទនភាព និងកេរ្តិ៍ឈ្មោះដ៏ត្រចះត្រចង់នៃវិទ្យាល័យដំដែក
មាតិកា
វីដេអូ៖ មោទនភាព និងកេរ្តិ៍ឈ្មោះដ៏ត្រចះត្រចង់នៃវិទ្យាល័យដំដែក
ដំណើរឆ្ពោះទៅកាន់ភាពជោគជ័យនៅកម្រិតថ្នាក់ជាតិនេះ កើតចេញពីការលះបង់រួមគ្នារវាងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រាសាទមេបុណ្យខាងលិច កំពុងទាក់ទាញទេសចរចូលទស្សនា មុនពិធីបើកសម្ពោធផ្លូវការ
មាតិកា
ប្រាសាទមេបុណ្យខាងលិច កំពុងទាក់ទាញទេសចរចូលទស្សនា មុនពិធីបើកសម្ពោធផ្លូវការ
បច្ចុប្បន្នប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ។ ស្របពេលអាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើនបានចូលទៅទស្សនា និងថតរូប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប ​រៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ នៃក្រុមការងារយេនឌ័រ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តសៀមរាប ​រៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ នៃក្រុមការងារយេនឌ័រ
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រុមការងារព័ត៌មាន និង សាធារណមតិនៃមន្ទីរព័ត៌មាន​ខេត្តសៀមរាប ចូលរួម​ កិច្ចប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន និងសាធារណមតិ តាមប្រព័ន្ធអនឡាញ Zoom
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារព័ត៌មាន និង សាធារណមតិនៃមន្ទីរព័ត៌មាន​ខេត្តសៀមរាប ចូលរួម​ កិច្ចប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន និងសាធារណមតិ តាមប្រព័ន្ធអនឡាញ Zoom
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារព័ត៌មាន និង សាធារណមតិនៃមន្ទីរព័ត៌មាន​ខេត្តសៀមរាប ចូលរួមកិច្ចប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន និងសាធារណមតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន និងមានការចូលរួមពីក្រុមការងារព័ត៌មាន និង សាធារណមតិ មន្ទីរព័ត៌មានរាជធានី-ខេត្តចទាំង២៥ ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ សេវាថែទាំផ្នែកសម្ភព និង រោគស្ដ្រី របស់មន្ទីរពេទ្យបង្អែកអង្គរជុំ
មាតិកា
វីដេអូ៖ សេវាថែទាំផ្នែកសម្ភព និង រោគស្ដ្រី របស់មន្ទីរពេទ្យបង្អែកអង្គរជុំ
បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកអង្គរជុំ បាននិងកំពុងផ្តល់សេវាសុខាភិបាល លើផ្នែកថែទាំសុខភាពសម្ភព រោគស្ត្រី និងការសម្រាលកូនប្រកបដោយសុវត្ថិភាពខ្ពស់ជូនមាតានិងទារក ​ដែលបានផ្ដល់នូវទំនុកចិត្ត ពីដំណាក់​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ
សកម្មភាពថ្នាក់ដឹកនាំ
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិចំនួន ១១ ក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានត្រឹមត្រូវមុននឹងឈានទៅដល់ការចេញបណ្ណកម្មសិទ្ធិ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖  «ភ្នំបី» នៅស្រុកស្វាយលើ ជាទីកន្លែងមួយដើម្បីគេចពីភាពអ៊ូអរ និងសម្រាកលំហែអារម្មណ៍ជាមួយធម្មជាតិ​
មាតិកា
វីដេអូ៖ «ភ្នំបី» នៅស្រុកស្វាយលើ ជាទីកន្លែងមួយដើម្បីគេចពីភាពអ៊ូអរ និងសម្រាកលំហែអារម្មណ៍ជាមួយធម្មជាតិ​
បើបងប្អូនកំពុងស្វែងរកកន្លែងមួយដើម្បីគេចពីភាពអ៊ូអរ និងសម្រាកលំហែអារម្មណ៍ជាមួយធម្មជាតិ«ភ្នំបី» នៅស្រុកស្វាយលើ ខេត្តសៀមរាប គឺជាទីតាំងមួយដែលមិនគួររំលង
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ សមិទ្ធផលលេចធ្លោផ្នែកហេដ្ឋារចនាសម្ព័ន្ធ របស់អធិការដ្ឋាននគរបាលស្រុកអង្គរជុំ
មាតិកា
វីដេអូ៖ សមិទ្ធផលលេចធ្លោផ្នែកហេដ្ឋារចនាសម្ព័ន្ធ របស់អធិការដ្ឋាននគរបាលស្រុកអង្គរជុំ
ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត រួមនិង ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោកស្នងការនគរបាលខេត្តសៀមរាប អធិការដ្ឋាននគរបាលស្រុកអង្គរជុំ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ រាល់ការណែនាំ ដើម្បីធានានូវសន្តិសុខសណ្តាប់ល្អ ជូនប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ
កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ
Live: Daily news of Siem Reap National TV - National news and international news ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំ
ព័ត៌មានជាតិ
ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំ
នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាសួនព្រះរាជដំណាក់ ក្រុងសៀមរាប ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះអង្គ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត