ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សេចក្ដីជូនដំណឹង
រំលឹក៖ សេចក្តីណែនាំ ស្តីពីការធ្វើចរាចររបស់យានយន្តគ្រប់ប្រភេទ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថាន អនាម័យ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន ឬអ្នកប្រកបមុខរបរសេវាដឹកជញ្ជូន ឬក្រុមហ៊ុន ទេសចរណ៍ ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថាន សហគ្រាស អាជីវកម្មដ្ឋានគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា ៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសង្កេតឃើញថានៅតាមបណ្តាផ្លូវ និងទីប្រជុំជននានាមួយចំនួនមានក្រុមហ៊ុនសេវាដឹកជញ្ជូន ឬក្រុមហ៊ុនទេសចរណ៍ និងបងប្អូនដែល កំពុងប្រកបមុខរបរសេវាដឹកជញ្ជូន ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថាន សហគ្រាស អាជីវកម្មដ្ឋាន គ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ បានប្រើប្រាស់ទីតាំងដីចំណីផ្លូវសម្រាប់ការចតចំណត យានយន្ត ក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍អាជីវកម្មរបស់ខ្លួន។ លម្អិត៖


ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ជួបសំណេះសំណាលជាមួយយុវជនដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយយុវជន យុវនារី ដែលស្ម័គ្រចិត្ដចំនួន ៣០នាក់ នៅក្នុងស្រុកអង្គរធំ ដែលបានចូលបំពេញកាតព្វកិច្ចយោធាក្នុងឆ្នាំ២០២៦ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងលើកទឹកចិត្តដល់យុវជនដែលបានចូលរួមបំពេញកាតព្វកិច្ចយោធា ក្នុងការពង្រឹងខឿនការពារជាតិ។


ព័ត៌មានជាតិ
ឯកសារក្បាលដីក្នុងភូមិចំនួន២ នៃឃុំពោធិ៍ទ្រាយ ស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ឬស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦៦៣ ក្បាលដី ក្នុងភូមិពោធិ និងភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបរិវេណអនុវិទ្យាល័យពោធិ៍ទ្រាយ។


ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តសៀមរាប និងវិស័យឯកជន សហការរៀបចំសិក្ខាសាលាបច្ចេកទេស ដើម្បីលើកកម្ពស់ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យកសិកម្មជូនប្រជាកសិករ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយវិស័យឯកជន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពី «NPK កាម៉ៅ-បច្ចេកវិទ្យាប៉ូលីផូស្វាត សម្រាប់ការដាំដុះស្រូវនៅក្នុងខេត្តសៀមរាប» ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសថ្មីៗ ព្រមទាំងណែនាំអំពីការប្រើប្រាស់ជី និងបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ដើម្បីជួយឱ្យកសិករអាចអនុវត្តការដាំដុះប្រកបដោយប្រសិទ្ធភាព បង្កើនទិន្នផល និងលើកកម្ពស់គុណភាពផលិតផលកសិកម្ម។


ព័ត៌មានជាតិ
សិក្ខាកាមក្នុងខេត្តសៀមរាប ២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប
សិក្ខាកាមជាយុវជនចំនួន ២០០នាក់ នៅក្នុងខេត្តសៀមរាប បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច លើជំនាញចំនួន៤ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប (STC) ក្រោមការគាំទ្រសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីបង្រៀនស្របតាមស្ដង់ដារ “អាស៊ាន” មានរយៈពេល៤ខែ ដែលបានចាប់ផ្ដើមពីថ្ងៃទី១ ខែមីនា និងបិទបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។


មាតិកា
វីដេអូ៖ ប្រាសាទបន្ទាយស្រីគឺជាប្រាសាទបុរាណមួយដែលត្រូវបានគេស្គាល់ថាជា រតនភណ្ឌនៃសិល្បៈខ្មែរ ដោយសារក្បាច់ចម្លាក់ដ៏ល្អវិចិត្រ និងមានភាពល្អិតល្អន់
ប្រាសាទបន្ទាយស្រី គឺជាប្រាសាទបុរាណខ្មែរនាពាក់កណ្តាលសតវត្សទី១០ ដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតក្នុងតំបន់អង្គរ ក្បែរភ្នំដី ចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ខាងទិសឦសាននៃក្រុមប្រាសាទសំខាន់ៗ ដែលធ្លាប់ជារាជធានីបុរាណ យសោធរបុរៈ និងអង្គរធំ។ ប្រាសាទបន្ទាយស្រីសាងសង់ឡើងភាគច្រើនអំពីថ្មភក់ពណ៌ផ្កាឈូក (ថ្មភក់ក្រហម) ដែលជាប្រភេទថ្មអំណោយផលដល់ការដាប់ឆ្លាក់ក្បាច់លម្អលើជញ្ជាំងយ៉ាងល្អិតឆ្មារ ដែលយើងនៅតែអាចមើលឃើញយ៉ាងច្បាស់រហូតមកដល់សព្វថ្ងៃ។ តួប្រាសាទទាំងមូលមានទំហំតូចច្រឡឹង បើប្រៀបធៀបទៅនឹងខ្នាតនៃសំណង់នានាក្នុងសម័យអង្គរ។ កត្តាទាំងនេះហើយដែលធ្វើឱ្យប្រាសាទនេះមានភាពល្បីល្បាញយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរ និងត្រូវបានគេប្រសិទ្ធនាមថាជា "ត្បូងមានតម្លៃ" ឬ "គ្រឿងអលង្ការនៃសិល្បៈខ្មែរ"។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារក្បាលដី ក្នុងភូមិពោធិ និងភូមិទ្រាយ នៃឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ដើម្បីឱ្យអ្នកពាក់ព័ន្ធពិនិត្យ ឬស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិពោធិ និងភូមិទ្រាយ នៃឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋជាម្ចាស់ដី ចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធនឹងក្បាលដីរបស់ខ្លួន មានរយៈពេល ១៥ ក្នុងនៅសាលារៀនអនុវិទ្យាល័យពោធិ៍ទ្រាយ ក្រោមអធិបតីភាព ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាសមាជិកគណះកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលស្រុកពួក លោក លោកស្រី តំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ លោក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោក មេភូមិទាំងពីរភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ។ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប


មាតិកា
វីដេអូ៖ក្រុមស្រ្តីក្នុងសហគមន៍តំបន់អង្គរ បានបន្តរបរ«ធ្វើអំបោសដើមពួច »ដែលជាអត្តសញ្ញាណដូនតា និងជាប្រភពចំណូលទ្រទ្រង់ជីវភាព
ក្រុមស្រ្តីក្នុងសហគមន៍តំបន់អង្គរ បានបន្តរបរ«ធ្វើអំបោសដើមពួច »ដែលជាអត្តសញ្ញាណដូនតា និងជាប្រភពចំណូលទ្រទ្រង់ជីវភាព


មាតិកា
វីដេអូ៖កសិករនៅឃុំចាន់ស អ្នកស្រី សាន ស្រីទូច អាចរកចំណូលបានប្រមាណ៣លានរៀល ក្នុងពេលប្រមូលផលមួយលើក ពីការដាំត្រឡាច
កសិករនៅឃុំចាន់ស អ្នកស្រី សាន ស្រីទូច អាចរកចំណូលបានប្រមាណ៣លានរៀល ក្នុងពេលប្រមូលផលមួយលើក ពីការដាំត្រឡាច


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តសៀមរាបចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកវរសេនីត្រី ម៉ៅ ភារី មេបញ្ជាការកងអនុសេនាធំលេខ២ វរសេនាតូចស៊ើបការណ៍ នៃយោធភូមិភាគទី៤ បានទទួលមរណភាពក្នុងជន្មាយុ ៦៣ឆ្នាំ ដោយសារគាំងបេះដូងពេលកំពុងបំពេញភារកិច្ច ចំណុចភ្នំ២០០ទិសអន្លង់វែង
នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបាននាំយកសាររំលែកទុក្ខ និងនាំយកថវិកាចំនួន ២លានរៀលរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកវរសេនីត្រី ម៉ៅ ភារី មេបញ្ជាការកងអនុសេនាធំលេខ២ វរសេនាតូចស៊ើបការណ៍ នៃយោធភូមិភាគទី៤ ដែលលោកវរសេនីត្រីបានទទួលមរណភាព នាថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៣ឆ្នាំ នៅមន្ទីរពេទ្រសមរភូមិមុខ ដោយសារគាំងបេះដូងពេលកំពុងបំពេញភារកិច្ច ចំណុចភ្នំ២០០ទិសអន្លង់វែង។ប្រភព៖ រដ្ឋបាលខេត្តសៀមរាប


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ
Live: Daily news of Siem Reap National TV
- National news and international news
ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦


មាតិកា
វីដេអូ៖សមិទ្ធផលផ្លូវថ្មី ប្រជាពលរដ្ឋស្រុកក្រឡាញ់ សាទរផ្លូវក្រាលកៅស៊ូជាង ២គីឡូម៉ែត្រដែលបានស្ថាបនារួចរាល់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សមិទ្ធផលផ្លូវថ្មី៖ ប្រជាពលរដ្ឋស្រុកក្រឡាញ់ សាទរផ្លូវក្រាលកៅស៊ូជាង ២គីឡូម៉ែត្រដែលបានស្ថាបនារួចរាល់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ រៀបចំវេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៦ ២០២៦ នៅខេត្តសៀមរាប
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ បានរៀបចំវេទិកាផ្គូផ្គង ឱកាសការងារក្នុងវិស័យទេសចរណ៍ឆ្នាំ២០២៦ (Employment Matching Forum 2026) នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ក្រុងសៀមរាប ដោយវេទិកានេះ មានការចូលរួមពីក្រុមហ៊ុនប្រមាណ១០០ ផ្ដល់ឱកាសការងារប្រមាណ ៥ ០០០ កន្លែង សម្រាប់យុវជន និងអ្នកស្វែងរកការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

