ព័ត៌មានក្នុងខេត្ត

‎ព្រឹត្តិការណ៍ចំនួនបី នឹងធ្វើឡើងអមព្រឹត្តការណ៍សមរាត្រី នាខែកញ្ញានេះ ‎
ព័ត៌មានជាតិ
‎ព្រឹត្តិការណ៍ចំនួនបី នឹងធ្វើឡើងអមព្រឹត្តការណ៍សមរាត្រី នាខែកញ្ញានេះ ‎
‎ព្រឹត្តិការណ៍សមរាត្រី ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលនឹងមកដល់ចុងសប្ដាហ៍នេះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប កងរាជអាវុធហត្ថខេត្តសៀមរាប វិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍ចំនួន៣ រួមមានព្រឹត្តិការណ៍ ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនារដូវកាលបៃតង ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN និងទស្សនាសមរាត្រី និងកម្មវិធី "ដំណើរទៅដើមកំណើតរាជធានីអង្គរ" ផ្សារភ្ជាប់ធម្មជាតិ បេតិកភណ្ឌ សហគមន៍ និងការចែករំលែកសប្បុរសធម៌។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ
ព័ត៌មានជាតិ
ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ
ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្ត និងសប្បុរសធម៌ EQUINOX ANGKOR RUN នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ថវិកាដែលបានមកពីការចូលរួមបរិច្ចាគក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវយកទៅប្រើប្រាស់ជាជំនួយ និងការគាំទ្រដល់ «អ្នកថែរក្សាអង្គរ» និង «អ្នកផលិតមាតិកានៅខេត្តសៀមរាប» ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ និងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌអង្គរ ព្រមទាំងសក្តានុពលទេសចរណ៍នៅក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
របរចិញ្ចឹមកណ្ដូប ជាមុខរបរតូចដែលកំពុងមានប្រជាប្រិយក្រៅពីការងារស្នូលប្រចាំថ្ងៃ ជួយបានមួយចំណែកធំសម្រាប់ជីវភាពប្រចាំថ្ងៃ
ព័ត៌មានជាតិ
របរចិញ្ចឹមកណ្ដូប ជាមុខរបរតូចដែលកំពុងមានប្រជាប្រិយក្រៅពីការងារស្នូលប្រចាំថ្ងៃ ជួយបានមួយចំណែកធំសម្រាប់ជីវភាពប្រចាំថ្ងៃ
ការចិញ្ចឹមកណ្ដូប គឺជាមុខរបរខ្នាតតូចមួយដែលទាមទារការថែទាំទាប និងមិនសូវស្មុគស្មាញឡើយ ប៉ុន្តែទិន្នផលដែលទទួលបានអាចមានការប្រែប្រួលខ្លាំង ដោយអាស្រ័យលើបច្ចេកទេស និងការយកចិត្តទុកដាក់របស់អ្នកចិញ្ចឹម។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃឃុំកណ្ដែក ពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការរៀបចំការចុះបញ្ជីដីធ្លី
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃឃុំកណ្ដែក ពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការរៀបចំការចុះបញ្ជីដីធ្លី
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានគូសបញ្ជាក់ពីសមិទ្ធផលនានាដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន ជាពិសេសការដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋជាច្រើនករណី ដូចជាការជួសជុលផ្លូវថ្នល់ និងការផ្គត់ផ្គង់អគ្គិសនីជាដើម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួនទៀតនៅតែបន្តដោះស្រាយជាជំហានៗ ដោយបានណែនាំឱ្យធ្វើលិខិតស្នើសុំទៅកាន់ស្ថាប័នពាក់ព័ន្ធដើម្បីសម្របសម្រួល។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២៦-២០៣០ គឺជាផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់គោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក
ព័ត៌មានជាតិ
ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២៦-២០៣០ គឺជាផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់គោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក
«ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការហើយ ដោយត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ចាត់ទុកថាជា «ផែនទីបង្ហាញផ្លូវ» និងជាក្របខណ្ឌសកម្មភាពជាក់ស្ដែង ដើម្បីកៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែមានគុណភាព បង្កើនភាពទាក់ទាញ និងធានាបាននូវនិរន្តរភាព ដើម្បីផ្ដល់បទពិសោធន៍ដ៏ពិសេសពិសាលដល់ភ្ញៀវទេសចរ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ការអភិវឌ្ឍជំនាញគឺជាផ្លូវដ៏សំខាន់ សម្រាប់កសាងកម្លាំងពលកម្មទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងភាពប្រកួតប្រជែង
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ការអភិវឌ្ឍជំនាញគឺជាផ្លូវដ៏សំខាន់ សម្រាប់កសាងកម្លាំងពលកម្មទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងភាពប្រកួតប្រជែង
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានគូសបញ្ជាក់ថា ការអភិវឌ្ឍជំនាញគឺជាគ្រឹះដ៏មានសារៈសំខាន់បំផុតក្នុងការកសាងកម្លាំងពលកម្មទេសចរណ៍កម្ពុជាឱ្យមានស្ដង់ដារ និងភាពប្រកួតប្រជែងខ្ពស់ ជាពិសេសសូមឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្កើត «វប្បធម៌នៃការរៀនសូត្រពេញមួយជីវិត» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំខេត្ដសៀមរាប៖ ការដោះស្រាយបញ្ហាប្រឈម ក្ដីកង្វល់របស់ពលរដ្ឋ បានទាន់ពេលវេលា គឺជាការលើកកម្ពស់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្ដសៀមរាប៖ ការដោះស្រាយបញ្ហាប្រឈម ក្ដីកង្វល់របស់ពលរដ្ឋ បានទាន់ពេលវេលា គឺជាការលើកកម្ពស់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ
ការដោះស្រាយក្ដីកង្វល់ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ បានទាន់ពេលវេលា និងឆាប់រហ័ស គឺជាការលើកកម្ពស់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងកាន់តែខិតជិតប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលទាំងអស់នេះបានបង្ហាញពីការយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់យើងមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុក។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចូលរួមអបអរសាទរ «ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦» ក្រោមប្រធានបទ ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង
ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចូលរួមអបអរសាទរ «ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦» ក្រោមប្រធានបទ ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចូលរួមអបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» និងក្រោមពាក្យស្លោក  “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត” ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN បើកការចុះឈ្មោះដោយឥតគិតថ្លៃ និងទទួលបានអាវយឺតអនុស្សាវរីយ៍
ព័ត៌មានជាតិ
ព្រឹត្តិការណ៍រត់ប្រណាំង EQUINOX ANGKOR RUN បើកការចុះឈ្មោះដោយឥតគិតថ្លៃ និងទទួលបានអាវយឺតអនុស្សាវរីយ៍
ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្ត និងសប្បុរសធម៌ EQUINOX ANGKOR RUN នឹងផ្ដល់ជូនអ្នកចូលរួមនូវបទពិសោធន៍ដ៏វិសេសវិសាល តាមរយៈការរត់គយគន់ទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធនាពេលព្រឹកព្រលឹម និងការចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ ដែលការរៀបចំនេះមានគោលដៅចម្បងក្នុងការជួយគាំទ្រដល់ជីវភាពរបស់អ្នកថែរក្សាប្រាសាទ និងលើកកម្ពស់សកម្មភាពទេសចរណ៍បែបកីឡា និងសប្បុរសធម៌ ទៅកាន់ឆាកអន្តរជាតិ និងពិភពលោក។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការចុះបញ្ជីកំណើត និងអត្រានុកូលដ្ឋាន ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិទ្ធិ និងកិច្ចការពារកុមារ
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការចុះបញ្ជីកំណើត និងអត្រានុកូលដ្ឋាន ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិទ្ធិ និងកិច្ចការពារកុមារ
ការងារសេវាសង្គម និងការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន (CRVS) ពិតជាមានទំនាក់ទំនងដោយផ្ទាល់ជាមួយជីវភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែការចុះបញ្ជីកំណើត និងឯកសារអត្រានុកូលដ្ឋាន មិនមែនគ្រាន់តែជាការងាររដ្ឋបាលទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់ការទទួលស្គាល់អត្តសញ្ញាណ សិទ្ធិ ការអប់រំ ការការពារ និងការទទួលបានសេវាសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងក្រុមងាយរងគ្រោះ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ណែនាំឱ្យមន្ត្រីពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានទូលំទូលាយ
ព័ត៌មានជាតិ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ណែនាំឱ្យមន្ត្រីពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានទូលំទូលាយ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានណែនាំ និងជំរុញដល់មន្ត្រីពាក់ព័ន្ធ ឱ្យបង្កើនការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីពេលវេលា ទីកន្លែង ឯកសារចាំបាច់ និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ធានាថាពួកគាត់ទទួលបានព័ត៌មានច្បាស់លាស់ជុំវិញដំណើរការបោះឆ្នោត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប ចុះបណ្តុះបណ្តាលពីការរៀបចំផែនការ និងថវិកា លើការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានតាមឃុំសង្កាត់ ក្រុងស្រុកក្នុងខេត្ត
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ចុះបណ្តុះបណ្តាលពីការរៀបចំផែនការ និងថវិកា លើការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានតាមឃុំសង្កាត់ ក្រុងស្រុកក្នុងខេត្ត
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះវគ្គបណ្តុះបណ្តាលពីការរៀបចំផែនការ និងថវិកាលើកការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានដល់មន្ត្រីពាក់ព័ន្ធក្នុងឃុំត្បែង សង្កាត់សាលាកំរើក រដ្ឋបាលស្រុកបន្ទាយស្រី និងរដ្ឋបាលក្រុងសៀមរាប ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រង និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម
ព័ត៌មានជាតិ
មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករ» នៅសាលរបស់មជ្ឈមណ្ឌល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត