ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
និស្សិតសាកលវិទ្យាល័យស្វាយរៀង ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីការប្រើប្រាស់សេវាអ៊ីនធឺណេតនៅក្នុងខេត្តសៀមរាប
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ គណប្រតិភូ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង បានចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការប្រើប្រាស់សេវាអ៊ីនធឺណេត នៅក្នុងខេត្ដសៀមរាប ដែលធ្វើឡើងនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ដែលទស្សនកិច្ចនេះជាផ្នែកមួយក្នុងការលើកកម្ពស់បដិវត្តន៍កម្មឌីជីថល ឱ្យមានប្រសិទ្ធភាព និងរីកចម្រើនតទៅមុខ។


ព័ត៌មានជាតិ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលជូនអ្នកពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
មន្ត្រីលេខាធិការដ្ឋានខេត្តប្រចាំការនៅតាមក្រុងស្រុកទាំង១៣ តំណាងគណបក្សនយោបាយ កងកម្លាំងប្រដាប់អាវុធ សមាគម អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ មានរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៦។


ព័ត៌មានជាតិ
មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានទាំង ២៥រាជធានីខេត្ត ទទួលបានការពង្រឹងសមត្ថភាពបន្ថែម លើការអនុវត្តការងារផ្នែក “សវនកម្មសមិទ្ធកម្ម”
មន្ត្រីជំនាញក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន មកពីបណ្ដាមន្ទីរព័ត៌មានទាំង ២៥រាជធានីខេត្ត បានចូលរួមក្នុងសិក្ខាសាលាស្ដីពី “សវនកម្មសមិទ្ធកម្ម” ដែលរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជាការពង្រឹងនូវការងារសវនកម្មផ្ទៃក្នុង រួមចំណែកគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តយ៉ាងសកម្មនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសិក្ខាសាលានេះរៀបចំឡើងចាប់ពីថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។


ព័ត៌មានជាតិ
កម្មវិធីដើរកម្សាន្តសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» នៅភ្នំគូលែន បញ្ចប់ដោយជោគជ័យ ព្រមទាំងប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរ
កម្មវិធីដើរកម្សាន្តបែបសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» (Hike Where Angkor Began) បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅលើទឹកដីប្រវត្តិសាស្ត្រនៃឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប ក្រោមការផ្ដួចផ្ដើមរៀបចំឡើងដោយ បញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និង ក្រុមហ៊ុន TEMPLE GROUP ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់ហិង្សាលើស្ត្រី
នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់ហិង្សាលើស្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


ព័ត៌មានជាតិ
មហាព្រឹត្តិការណ៍រត់ប្រណាំងសមរាត្រីនៅអង្គរវត្ត ជួយបង្កើតចំណូលជូនដល់អ្នករត់កង់បី និងអ្នកផ្ដល់សេវាកម្មនានាក្នុងខេត្តសៀមរាប
មហាព្រឹត្តិការណ៍រត់ទៅទស្សនាសមរាត្រីនៅប្រាសាទអង្គរវត្ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់ជីវភាពគ្រួសាររបស់បងប្អូនប្រកបរបររត់កង់បីក្នុងក្រុងសៀមរាប តាមរយៈការដឹកជញ្ជូនអ្នកចូលរួមព្រឹត្តិការណ៍នេះ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្ដាល ស្តីពីនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីសម្របសម្រួលវិវាទរបស់ប្រជាពលរដ្ឋ
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាល ស្តីពីនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីមានមូលដ្ឋានចំណេះដឹងគ្រប់គ្រាន់ក្នុងការដោះស្រាយ សម្របសម្រួល ផ្សះផ្សាវិវាទជូនបងប្អូនប្រជាពលរដ្ឋ ដែលរៀបចំដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។


ព័ត៌មានជាតិ
ពលរដ្ឋបង្ហាញក្ដីរំភើប និងសប្បាយរីករាយក្នុងការចូលរួម «មហាព្រឹត្តិការណ៍រត់ទៅទស្សនាសមរាត្រី» ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍សៀមរាប
មហាព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំមួយក្រោមឈ្មោះ «រត់ទៅទស្សនាសមរាត្រី» បានប្រព្រឹត្តទៅដោយទទួលបានការគាំទ្រយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដ៏សំខាន់គឺ ដើម្បីរួមចំណែកផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ដ៏សម្បូរបែបនៃខេត្តសៀមរាបឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។


ព័ត៌មានជាតិ
ឯកសារក្បាលដីក្នុងភូមិទាំង២ នៃឃុំស្លែងស្ពាន ស្រុកស្រីស្នំ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ឬស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីចំនួន ២ ០០១ ក្បាលដី ក្នុងភូមិច្រនៀង និងភូមិព្រះខ្សែត ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ទី៥ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តក្តីសុវណ្ណគីរីកេសរត្រោះ។


ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ យុទ្ធនាការ «មនុស្សម្នាក់ រូបថតមួយសន្លឹក» នឹងក្លាយជាកម្លាំងចលករជំរុញវិស័យទេសចរណ៍កម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ យុវជន កីឡាករ កីឡាការិនី និងភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ សូមចូលរួមធ្វើជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមរយៈយុទ្ធនាការ «មនុស្សម្នាក់ រូបថតមួយសន្លឹក» ដើម្បីទេសចរណ៍កម្ពុជាយើង។


ព័ត៌មានជាតិ
ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង "គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ
ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមការគាំទ្រ និងសហការពីរដ្ឋបាលខេត្តសៀមរាប មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈអាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីសិល្បៈវប្បធម៌បុរាណ ដែលជាមរតកសិល្បៈជាតិដ៏មានតម្លៃរបស់ ខ្មែរនិងជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)យកមកសម្ដែងជាសាធារណៈជូនទស្សនាកំសាន្តដោយសេរី ដូចជាល្ខោនស្រមោលស្បែកធំ (ឬល្ខោនស្បែក) សម្ដែងនៅតាមតំបន់ដងស្ទឹងសៀមរាប រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧ យប់ទៅ និងការសម្ដែង "គុនល្បុក្កតោ" នៅបរិវេណ លានជល់ដំរី រៀងរាល់ថ្ងៃសុក្រ នៅម៉ោង ៤៖៣០នាទី ល្ងាច។


ព័ត៌មានជាតិ
ទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ០០០នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់នៅលើទឹកដីអង្គរ ដើម្បីអបអរសាទរព្រឹត្តការណ៍សមរាត្រី
នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងទេសចរណ៍ ក្រោមប្រធានបទ កីឡាផ្សាភ្ជាប់នឹងទេសចរណ៍ ក្នុងបរិយាកាសសប្បាយរីករាយ នៃយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងអបអរសាទរព្រឹត្តិការណ៍សមរាត្រី ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមប្រមាណ ១២០០នាក់។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ការដាំដើមឈើតាមដងផ្លូវមិនត្រឹមតែជួយបង្កើនសោភ័ណភាព និងភាពបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថាន
ក្នុងកម្មវិធីដាំដើមឈើដែលក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជារួមជាមួយគម្រោងធី-ដើមឈើសម្រាប់ជីវិត នៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប ចំនួន១៣៧ដើម នៅលើសងខាងដងផ្លូវលោកតាណើយ និងផ្លូវទៅសាលាបឋមសិក្សាវត្តរាជបូណ៍ ក្រុងសៀមរាបនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្ត បានថ្លែងថា ការចូលរួមដាំដើមឈើនៅតាមដងផ្លូវមិនត្រឹមតែជួយបង្កើនសោភ័ណភាព និងភាពបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថានបង្កើនគម្របបៃតង និងបង្កើតបរិយាកាសល្អសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

