ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
ផ្កាក្ងោករីកស្រស់ អង្គរវត្តរឹតតែអស្ចារ្យ
ផ្កាក្ងោករីកស្រស់ នាទីដ្ឋានអង្គរវត្តរឹតតែអស្ចារ្យ នេះជាមន្តស្នេហ៍នៃរដូវកាលបៃតងនៅកម្ពុជា ដែលភ្ញៀវទេសចរពុំគួររំលង


មាតិកា
ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៦ ក្រោមប្រធានបទ «ទស្សនាកម្ពុជានារដូវកាលបៃតង» សម្រាប់សហគមន៍កំពង់ឃ្លាំង ត្រូវបានបើកជាផ្លូវការហើយ
នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៦ ក្រោមប្រធានបទ «ទស្សនាកម្ពុជានារដូវកាលបៃតង» សម្រាប់សហគមន៍កំពង់ឃ្លាំង ត្រូវបានបើកជាផ្លូវការហើយ ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិរក្សបរិស្ថាននៅក្នុងតំបន់។
ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ទីប្រឹក្សាក្រសួងការពារជាតិ, ប្រធានសមាគមទេសចរណ៍, តំណាងវិស័យឯកជន, អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍យ៉ាងច្រើនកុះករផងដែរ។


មាតិកា
ទិដ្ឋភាពថ្ងៃទី១ នៃព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៦ នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង។ សូមបងប្អូនចូលរួមទស្សនាឱ្យបានច្រើកុះករ!
ទិដ្ឋភាពថ្ងៃទី១ នៃព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៦ នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង។
សូមបងប្អូនចូលរួមទស្សនាឱ្យបានច្រើកុះករ!


មាតិកា
ទស្សនៈយុវជនខេត្តសៀមរាបក្នុងសម័យឌីជីថល ជុំវិញការទប់ស្កាត់ព័ត៌មានក្លែងក្លាយ
ទស្សនៈយុវជនខេត្តសៀមរាបក្នុងសម័យឌីជីថល ជុំវិញការទប់ស្កាត់ព័ត៌មានក្លែងក្លាយ


មាតិកា
សម្រស់ដ៏អស្ចារ្យនៃប្រាសាទបាភួនក្នុងរដូវកាលបៃតង៖ ទេសភាពធម្មជាតិស្រស់បំព្រងដែលទាក់ទាញភ្ញៀវទេសចរ
ប្រាសាទបាភួន បង្ហាញសម្រស់ដ៏អស្ចារ្យនារដូវកាលបៃតង ខណៈធម្មជាតិជុំវិញប្រាសាទបានប្រែក្លាយជាពណ៌បៃតងខៀវស្រងាត់ បង្កើតបានជាទេសភាពដ៏ស្រស់ស្អាត និងស្រស់បំព្រងគួរឱ្យទាក់ទាញ។
សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត និងស្វែងយល់ពីសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃនេះ ព្រមទាំងចូលរួមថែរក្សាអនាម័យ បរិស្ថាន និងបេតិកភណ្ឌវប្បធម៌របស់យើងឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។


មាតិកា
ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៦ និងបុណ្យដឹងគុណបឹងទន្លេសាប នៅសហគមន៍កំពង់ឃ្លាំង ខេត្តសៀមរាប
ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៦ និងបុណ្យដឹងគុណបឹងទន្លេសាប នៅសហគមន៍កំពង់ឃ្លាំង ខេត្តសៀមរាប ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៦ -២៧ ខែមិថុនា ឆ្នាំ២០២៦
សូមអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ!


មាតិកា
ជីវិតពិការភាព តែការតស៊ូ ព្យាយាម ពុះពារគ្រប់ឧបសគ្គរហូតទទួលបានជោគជ័យ ជនមានពិការភាព ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ នៅវិទ្យាល័យអប់រំពិសេសសៀមរាប
ជីវិតពិការភាព តែការតស៊ូ ព្យាយាម ពុះពារគ្រប់ឧបសគ្គរហូតទទួលបានជោគជ័យ ធ្វើឱ្យ លោក សឿន វណ្ណស័ក្តិ ដែលជាជនមានពិការភាព ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ នៅវិទ្យាល័យអប់រំពិសេសសៀមរាប។
លោកបានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់ ខិតខំស្វែងរកជំនាញមួយក្នុងខ្លួន ដើម្បីជួយខ្លួនឯង និងសូមឱ្យអាណាព្យាបាលដែលមានកូនជាជនពិការ ត្រូវជំរុញឱ្យពួកគាត់ទទួលបានការអប់រំ ព្រោះមានតែការអប់រំទេ ទើបអាចជួយពួកគេឱ្យមានអនាគតភ្លឺស្វាងបាន។


មាតិកា
ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងខេត្តសៀមរាប ចាប់ផ្ដើមបើកទទួលស្វាគមន៍ភ្ញៀវទេសចរជាផ្លូវការ
ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្រោមជំនួយឧបត្ថម្ភរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ និងអង្គការសហប្រតិបត្តិការព្រៃឈើអាសី (Afoco) បានបើកជាផ្លូវការ ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីមកកម្សាន្ត និងសិក្សាស្វែងយល់ពីជីវចម្រុះក្នុងទឹកដីខេត្តសៀមរាប។


មាតិកា
កែច្នៃដីទំនេរក្បែរផ្ទះមកដាំដំណាំ "តាំងឱ" អ្នកស្រី ឈីង លី អាចរកចំណូលបានជាប្រចាំសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ
កែច្នៃដីទំនេរក្បែរផ្ទះមកដាំដំណាំ "តាំងឱ" អ្នកស្រី ឈីង លី អាចរកចំណូលបានជាប្រចាំសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈដំណាំ "តាំងឱ" ជាប្រភេទដំណាំនេះជាប្រភេទដំណាំងាយស្រួលដាំដុះតែមានទីផ្សារខ្ពស់។
អ្នកស្រី ឈីង លី រស់នៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប


មាតិកា
ជាដំណាំបន្លែងាយស្រួលដាំ ដំណាំ “តាំងឱ” ជួយឱ្យកសិករក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម អាចរកចំណូលពីដំណាំនេះជាប្រចាំថ្ងៃ ជួយផ្គត់ផ្គង់ជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ
ជាដំណាំបន្លែងាយស្រួលដាំដំណាំ “តាំងឱ” ជួយឱ្យកសិករក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម អាចរកចំណូលពីដំណាំនេះជាប្រចាំថ្ងៃ ជួយផ្គត់ផ្គង់ជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ


មាតិកា
រីករាយរដូវកាលប្រមូលផលលម៉ើ! ឆ្នាំនេះអាកាសធាតុអំណោយផលខ្លាំង ធ្វើឱ្យទិន្នផលលម៉ើ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ទទួលបានផ្លែច្រើនជាងឆ្នាំមុនៗ ទ្វេដង
រីករាយរដូវកាលប្រមូលផលលម៉ើ! ឆ្នាំនេះអាកាសធាតុអំណោយផលខ្លាំង ធ្វើឱ្យទិន្នផលលម៉ើ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ទទួលបានផ្លែច្រើនជាងឆ្នាំមុនៗ ទ្វេដង។
ការគាំទ្រកសិផលខ្មែរ គឺជាការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងសុខភាពរបស់អ្នកផ្ទាល់!


មាតិកា
សិប្បកម្ម «ស្ពតឡៃហ្វូត» កំពុងជំរុញផលិតផលខ្មែរតាមរយៈការលើកកម្ពស់ស្ដង់ដារ នាំផលិតផលឆ្ពោះទៅទីផ្សារទំនើបទាំងក្នុង និងក្រៅប្រទេស
សិប្បកម្មត្រីងៀត «ស្ពតឡៃហ្វូត-Spotlight Food» បាននិងកំពុងសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់គុណភាព និងស្តង់ដារផលិតផលខ្មែរ ដើម្បីពង្រីកសក្ដានុពលទីផ្សារឱ្យកាន់តែទូលំទូលាយ ទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើអនាម័យ និងសុវត្ថិភាពចំណីអាហារ សិប្បកម្មនេះបានក្លាយជាម៉ាកយីហោមួយដែលទទួលបានការទទួលស្គាល់ និងទំនុកចិត្តកាន់តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់។


មាតិកា
កសិកដ្ឋានចិញ្ចឹមត្រីប្រា ក្នុងក្រុងរុនតាឯកតេជោសែន បង្ហាញពីសមត្ថភាពក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប
កសិកដ្ឋានចិញ្ចឹមត្រីប្រា ក្នុងក្រុងរុនតាឯកតេជោសែន បង្ហាញពីសមត្ថភាពក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ទៅ ៤៥០តោន ក្នុងមួយឆ្នាំ ឆ្លើយតបទៅនឹងតម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅក្នុងខេត្ត ហើយក៏ជាផ្នែកមួយក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន ក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះផងដែរ។

