
គណៈប្រតិភូខេត្តសៀមរាប ចូលរួមពិធីបើកផ្លូវការ EATOF 2026 នៅខេត្ត Cebu សាធារណរដ្ឋហ្វីលីពីន
គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានចូលរួមពិធីបើកផ្លូវការ វេទិកាទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ា (East Asia Inter-Regional Tourism Federation-EATOF) ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ Pamala S. Baricuatro អភិបាលខេត្ត Cebu និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងគណៈប្រតិភូតំណាងមកពីបណ្តាខេត្ត និងតំបន់ជាសមាជិក EATOF កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។










