
មន្ទីរទេសចរណ៍ខេត្តសៀមរាប ជំរុញការផ្សព្វផ្សាយ តំបន់ទេសចរណ៍ នារដូវបៃតង ដើម្បីស្ដារកំណើនភ្ញៀវទេសចរក្នុងខេត្ត
លោក គង់ សឿន អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប មានប្រសាសន៍ថា ស្របបឹងស្ថានភាពភ្ញៀវទេសចរនាពេលបច្ចុប្បន្ននៅក្នុងខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្ត បានសម្លឹងមើលឱកាសនៃការទាញយកសក្តានុពលពី រដូវបៃតង ដោយផ្តោតលើការកែច្នៃ និងបង្កើនបន្ថែមលើតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌នៅក្នុងខេត្ដសៀមរាប ។ លោកមានប្រសាសន៍ដូច្នេះ ក្នុងឱកាសចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្ទនាមតិ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ។










