
យុវជន ៨០រូប មកពីគ្រឹះស្ថានសិក្សាចំនួន៤ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា
យុវជនចំនួន ៨០នាក់ ស្រី ៤៩នាក់ មកពី ៤គ្រឹះស្ថានសិក្សា ក្នុងស្រុកជីក្រែង រួមមានវិទ្យាល័យកំពង់ក្ដី, វិទ្យាល័យ ហ៊ុន សែន ពង្រលើ, វិទ្យាល័យសម្ព័ន្ធភាព និងវិទ្យាល័យព្រះធាតុ ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា ដែលពិធីបំពាក់ និងបណ្ដុះបណ្ដាលមូលដ្ឋាន ធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។










