
រដ្ឋបាលស្រុកក្រឡាញ់ សហការជាមួយអង្គការ World Vision រៀបចំវេទិកាអន្តរជំនឿ ក្នុងការកិច្ចគាំពារ និងសុខុមាលភាពកុមារ
នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកក្រឡាញ់ បានសហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា ប្រចាំស្រុកក្រឡាញ់ រៀបចំវេទិកាពិភាក្សាស្ដីពី អន្តរជំនឿ ក្នុងកិច្ចគាំពារនិងសុខុមាលភាពកុមារ ក្រោមវត្តមានចូលរួមពី លោក សុខ ណារ៉េត អភិបាលស្រុក និង លោក ទុង សំអុល ប្រធានកម្មវិធីតំបន់នៃអង្គការទស្សនៈពិភពលោកប្រចាំស្រុកក្រឡាញ់ រួមនឹងតំណាងមកពីគ្រប់សាសនា។










