
ក្រុមហ៊ុន «ពិជ័យ១៧» ខេត្តសៀមរាប ផលិត និងចែកចាយពូជផ្សិតត្រចៀកកណ្ដុរទូទាំងប្រទេស រួមចំណែកលើកស្ទួយសេដ្ឋកិច្ចកសិករ និងកាត់បន្ថយការនាំចូល
ក្រុមហ៊ុន «ពិជ័យ១៧» ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរក្នុងឆ្នាំ២០២២ មានទីតាំងស្ថិតនៅឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប កំពុងបង្កើតភាពលេចធ្លោមួយក្នុងវិស័យកសិកម្ម តាមរយៈការផលិតពូជ និងដាំដុះ «ផ្សិតត្រចៀកកណ្ដុរ» តាមបច្ចេកទេសទំនើបប្រកបដោយសុវត្ថិភាពខ្ពស់ មានសមត្ថភាពចែកចាយទូទាំង ២៥រាជធានី-ខេត្ត និងកំពុងទទួលបានការចាប់អារម្មណ៍ពីទីផ្សារ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូល បង្កើតឱកាសការងារ និងលើកស្ទួយសេដ្ឋកិច្ចកសិករក្នុងស្រុក។










