
អាជ្ញាធរ និងមន្ត្រីជំនាញ អំពាវនាវដល់អ្នកពាក់ព័ន្ធក្បាលដីទាំងអស់ ក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានគ្រប់គ្នា
អាជ្ញាធរខេត្តសៀមរាប រួមនឹងមន្ត្រីជំនាញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្បាលដីទាំងអស់ ក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានគ្រប់ៗគ្នា ដើម្បីធានាភាពភាពត្រឹមត្រូវ ក្នុងការចេញបណ្ណកម្មសិទ្ធិ ដែលការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងវត្តអន្លង់សំណរ។










