
ក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង RISING គ្របដណ្ដប់ខេត្តចំនួន៧ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជនបទ
នៅព្រឹកថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាបញ្ចប់ការសិក្សារៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការវិនិយោគប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍ (ហៅកាត់ថា RISING) ដល់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធនានាមកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ បាត់ដំបង ប៉ៃលិន និងខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។









