
ពុទ្ធបរិស័ទចំណុះជើងវត្ត ដង្ហែទៀនចំណាំវស្សានិងផ្កាប្រាក់សាមគ្គី វេរប្រគេនព្រះសង្ឃវត្តអារញ្ញសាគរ
នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកអាចារ្យ គណៈកម្មការវត្ត ដូនជី តាជី រួមនិងពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ សង្កាត់សៀមរាប ក្រុងសៀមរាប បានមូលមតិគ្នាជាឯកច្ឆន្ទដង្ហែអង្គផ្កាប្រាក់ និងទៀនចំណាំព្រះវស្សា រួមជាមួយសំពត់ស្លាដក់ និងសម្ភារបរិក្ខារមួយចំនួន វេរប្រគេនព្រះសង្ឃវត្តអារញ្ញសាគរ ដើម្បីទំនុកបម្រុងព្រះភិក្ខុសង្ឃគង់ចាំវស្សារយៈពេលបីខែ និងដើម្បីប្រមូលបច្ច័យបន្តសាងសង់កុដិថែវដែលមិនទាន់រួចរាល់។









