
ក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាល តាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប ដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រព្រឹត្តទៅលឿន និងចំគោលដៅ ដោយមានការចូលរួមដឹកនាំសម្របសម្រួលពីសំណាក់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត រួមនឹងអ្នកពាក់ព័ន្ធជាច្រើនរូប។









