
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តសៀមរាប ប្រកាសដាក់ឱ្យដំណើរការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៦៣៣២ក្បាលដី ស្ថិតក្នុងភូមិទាំង ៦នៃឃុំក្រូចគរ ស្រុកក្រឡាញ់។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ លោកស្រី ញឹម សុភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងបងប្អូនប្រជាពលរដ្ឋមូលដ្ឋានជាច្រើនរូប។










