
ឯកឧត្តម លី សំរិទ្ធ៖ ការអភិវឌ្ឍវិស័យទេសចរណ៍បច្ចុប្បន្ន ត្រូវពឹងផ្អែកលើការតភ្ជាប់ជាបណ្តាញ និងកិច្ចសហការជិតស្និទ្ធរវាងរដ្ឋ និងឯកជន
ការអភិវឌ្ឍវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន មិនអាចបន្តផ្អែកលើគោលដៅតែមួយ ដូចមុនទៀតឡើយ ដោយតម្រូវឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី តាមរយៈការតភ្ជាប់ជាបណ្តាញ ការបង្កើតផលិតផលទេសចរណ៍រួម និងការផ្សព្វផ្សាយរួមគ្នា។ នេះបើតាមប្រសាសន៍ ឯឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងសិក្ខាសាលាស្តីពីការជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់គោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ។










