
ព្រះចៅអធិការវត្ដដំណាក់ ដឹកនាំសាសនិកជនរាប់ពាន់អង្គ/នាក់ ដង្ហែពិធីបុណ្យអាសាឡ្ហបូជា និងចូលវស្សា តាមបណ្ដាផ្លូវក្នុងក្រុងសៀមរាប
កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សាសនិកជនរាប់ពាន់អង្គ/នាក់ បានចូលរួមដង្ហែពិធីបុណ្យអាសាឡ្ហ និងចូលវស្សា តាមបណ្ដាផ្លូវក្នុងក្រុងសៀមរាប ដើម្បីរំលឹកដល់នក្ខត្ដសម័យ និងដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ព្រមទាំងការចម្រើនបុណ្យបារមីពុទ្ធបរិស័ទ ដែលពិធីនេះរៀបចំដោយព្រះគ្រូចៅអធិការវត្តដំណាក់ រួមនិងអាចារ្យ គណៈកម្មការពុទ្ធបរិស័ទជិតឆ្ងាយ។









