
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប អនុវត្តវិធានការចំបងចំនួន៥ ដើម្បីធានាគុណភាពនៃការផ្ដល់សេវាសុខាភិបាល
ថ្លែងក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោកស្រី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកខេត្ត ជាមន្ទីរពេទ្យផ្ដល់សេវាសំណុំកម្រិត៣ ដែលបានផ្ដល់សេវាគ្របដណ្ដប់លើប្រជាជនក្នុងខេត្ត និង តាមបណ្ដាខេត្តក្បែរខាងផងដែរ ខណៈក្នុងមួយថ្ងៃ មន្ទីរពេទ្យនេះ ទទួលអ្នកជំងឺសម្រាកព្យាបាលចន្លោះពី ៥២០នាក់ ទៅ៥៥០នាក់។









