
វត្តដំណាក់ ក្រុងសៀមរាប រៀបចំពិធីបំបួសកុលបុត្រ ២៣រូបជាភិក្ខុ និងសាមណេរ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា និងសងគុណមាតាបិតា
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ វត្តដំណាក់ ក្រុងសៀមរាប បានរៀបចំពិធីបំបួសកុលបុត្រចំនួន ២៣រូប ជាភិក្ខុ និងសាមណេរ ក្នុងគោលបំណងលើកស្ទួយ និងទ្រទ្រង់ព្រះពុទ្ធសាសនា និងដើម្បីឱ្យកុលបុត្រទាំងឡាយបានសិក្សារៀនសូត្រនូវព្រះធម៌វិន័យ និងសងគុណមាតាបិតា ជាពិសេសរួមចំណែករក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អអស្ចារ្យនៃព្រះពុទ្ធសាសនា។









