
ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំចំនួនពីរ នៃស្រុកប្រាសាទបាគង ត្រូវបានបិទផ្សាយជាសាធារណៈដើម្បីឱ្យពលរដ្ឋពិនិត្យ និងកែតម្រូវ
ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៥ ៤៥៨ក្បាលដី ស្ថិតក្នុងភូមិត្រពាំងធំ ភូមិតាប្រាក់ ដូននំ ជាស្មន់ បន្ទាយឬស្សី និងភូមិកំពង់ថ្កូវ ឃុំមានជ័យ និង ភូមិមមាញ គោកស្រុក កញ្ជោ រលួសខាងកើត ភូមិចំបក់ ដូនទាវ និងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ និងកែតម្រូវករណីមានកំហុសឆ្គង។









