
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ ក្នុងសង្កាត់ក្របីរៀល ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សូ សុភ័ក្រ្ត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារមនុស្សធម៌ សម្ដេចតេជោ និងសម្ដេចធិបតី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ៣០០គ្រួសារ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ដោយមានការចូលរួមពី លោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុង។










