
អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ខិតខំពង្រឹងសមត្ថភាព និងប្រកួតប្រជែងប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងគោរពក្រមសីលធម៌កីឡា
ថ្លែងបើកការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ “ក្រុងអង្គរ” ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ លោក សុខ ថុល អភិបាលរងខេត្ត បានលើកឡើងថា ការរៀបចំការប្រកួតកីឡាវាយសីនាពេលនេះ គឺជាព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់វិស័យកីឡា បំផុសស្មារតីស្រឡាញ់កីឡា និងជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងចៀសឆ្ងាយពីគ្រឿងញៀនព្រមទាំងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម។







