
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីវិស័យសុខាភិបាលទាំងអស់ ត្រូវបំពេញការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងមានទំនួលខុសត្រូវ
ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំលើកទី១០ របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ “បច្ចុប្បន្នភាពជំងឺកុមារ ៧” នៅខេត្តសៀមរាប នាថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជន ឱ្យយកចិត្តទុកដាក់ស្វ័យសិក្សាដោយខ្លួនឯងជាប្រចាំ និងចូលរួមក្នុងការស្រាវជ្រាវនានា ដើម្បីពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវា។







