
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ និងលើកទិសដៅអនុវត្តបន្ត
នៅព្រឹកថ្ងៃទី២៣ ខែតុលា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដោយកិច្ចប្រជុំនេះមានការដឹកនាំពី លោកជំទាវ តឹករ៉េត កំរ៉ង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបាគង។







