
រដ្ឋបាលខេត្តសៀមរាប ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាចុងខែតុលានេះ ដើម្បីប្រមូលក្ដីកង្វល់ប្រជាពលរដ្ឋយកមកដោះស្រាយ
រដ្ឋបាលខេត្តសៀមរាប ត្រៀមនឹងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត តាមបណ្ដាក្រុងស្រុកទាំង១៣ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ចុងខែវិច្ឆិកា ខាងមុខនេះ ដើម្បីជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ស្ដាប់ និងប្រមូលរាល់ក្ដីកង្វល់ និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋយកមកដោះស្រាយ ក្នុងន័យដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។









