
រដ្ឋបាលខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ពង្រឹងប្រព័ន្ធតាមដាន និងដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព
ក្នុងឱកាសកិច្ចប្រជុំប្រចាំត្រីមាស ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ផ.អ.៥ ឆ្នាំ២០២៦ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារគណៈកម្មាធិការ បានជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃលទ្ធផលការងារ ដោយធានាឱ្យមានការប្រមូលទិន្នន័យ និងរៀបចំរបាយការណ៍ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។









