
មន្រ្តីសង្គមស៊ីវិល លើកឡើងថា ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ជាកម្លាំងចលករជំរុញឱ្យស្ត្រី និងក្មេងស្រីហ៊ានធ្វើការសម្រេចចិត្ត ជាពិសេសលើកិច្ចការងារក្នុងសហគមន៍
ថ្លែងនៅក្នុងកម្មវិធីយើងធ្វើបានរបស់វិទ្យុ និងទូរទស្សន៍ជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី ឃឹម ពិសី នាយិកាអង្គការមជ្ឈមណ្ឌលធនធានស្ត្រី បានមានប្រសាសន៌ថា កាលពីមុន ស្ត្រីភាគច្រើនជួបប្រទះនូវការភ័យខ្លាច និងមិនសូវហ៊ានចូលរួមក្នុងកិច្ចការសង្គមឡើយ ដោយសារកត្តាកម្រិតវប្បធម៌ និងការអប់រំនៅមានកម្រិត ខណៈ បច្ចុប្បន្ននេះ ត្រូវបានផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែងផ្សព្វផ្សាយអប់រំ បញ្ជ្រាបការយល់ដឹងអំពីផ្នត់គំនិតសង្គម និងការបង្កើតសកម្មភាពជាក់ស្តែងឱ្យស្ត្រីបានចូលរួមដោយផ្ទាល់ កត្តាទាំងនេះបានជំរុញឱ្យស្ត្រីកាន់តែមានភាពក្លាហាន អភិវឌ្ឍសមត្ថភាព និងជំនាញរបស់ខ្លួនជាប្រចាំ ដោយមិនត្រឹមតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍសង្គមទៀតផង។










